អូស្ត្រាលីៈ ក្រុមពន្លត់អគ្គិភ័យ កំពុងប្រតិបត្តិការពន្លត់ភ្លើងឆេះដ៏សន្ធរសន្ធៅ ជាមួយនឹងផ្សែងខ្មៅក្រាស់ នៅរោងចក្រកែច្នៃកាកសំណល់ទ្បើងវិញមួយ ស្ថិតនៅភាគខាងលិចទីក្រុងស៊ីដនី។ នេះបើយោងតាមរយៈ សារព័ត៌មាន SMH ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
អគ្គិភ័យនេះ បានឆាបឆេះឡើងក្នុងតំបន់ Chullora នៅវេលាម៉ោង ៩ និង៣០ នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានឆាបឆេះរីករាលដាលយ៉ាងឆាប់រហ័សដល់អគារធំមួយ។
អ្នកពន្លត់អគ្គិភ័យជាង ១០០នាក់ បានកំពុងប្រយុទ្ធនឹងគ្រោះអគ្គិភ័យនេះ ខណៈដែលមនុស្សនៅទីតាំងនោះ ត្រូវបានគេជម្លៀសចេញ៕
https://youtu.be/mpa9JBbvt3U
មតិយោបល់