ព័ត៌មានសិល្បៈ និងកម្សាន្ត

ជេស៊ីកា ខ្មោចតារាចម្រៀង រាជ បូរី លងឡើងឈឺ

សម្មភាពថតរឿង«រាជបុរីComeback» តារាសម្ដែងយ៉ែម ស្រីពេជ្រ មិនបានបន្តតំណែងជាតួឯកដូចការគ្រោទុកនោះទេ ដោយសារតែនាងត្រូវថតជាន់ពេលនៅប៉ុស្ដិ៍លេខ៥ហើយមិនអាចទទួលបានសម្ដែងក្នុងរឿងនេះបាន។ អ៊ីចឹងហើយទើបស្រីស្អាត ជេស៊ីកា បានក្លាយជាតួឯកជំនួសដោយត្រូវសម្ដែងជាតួសុគន្ធ អារីយ៉ា ដោយនាងបញ្ជាក់ថាវិញ្ញាលោករាជ បូរី បន្លាចឡើងបះសក់ក្រោយថតឈុតមួយត្រង់លោករាជ បូរី ក្រឡាប់ឡាន ហើយមកពន្យល់សប្ដិប្រាប់។

ជេស៊ីកា ត្រូវគេឃើញដេកបន្តោងស៊ីរ៉ូមកាលពីថ្ងៃទី២១ កុម្ភៈ ព្រោះតែការភ័យរន្ធត់នឹងការលងបន្លាចនោះ ដោយនាងបញ្ជាក់ថានោះជាលើកទី១ដែលនាងបានប្រទះ។ ស្រីស្អាតរូបនេះនិយាយថាក្នុងពេលថតឈុតកំពុងដេក ដោយតម្រូវអោយវិញ្ញាលោករាជ បូរី ដែលបានក្រឡាប់ឡានមកពន្យល់សប្ដិប្រាប់ នាងមានអារម្មណ៍ច្បាស់ថាខ្លួនឯងព្រឺរោម និងមានអារម្មណ៍ថាដូចមានអ្វីមកជិតមែនទែន ដោយសឹងនឹងធ្វើអោយតាំងអារម្មណ៍សម្ដែងមួយប្លង់នោះមិនចប់។ ក្នុងពេលសម្ដែងនាងថាអារម្មណ៍ហាក់ដូច វិញ្ញាលោករាជ បូរី មកលងមែនទែន ជាពិសេសក្នុងពេលថតឈុតឃើញវិញ្ញាមកប្រាប់ស្រស់ៗ។ អ្វីដែលនាងរន្ធត់ខ្លាំង គឺក្រោយថតចប់ហើយនាងមើលរូបខ្លួនឯងដែលដេកលើគ្រែម្នាក់ឯង ស្រាប់តែឃើញដូចរូបមនុស្សអត់ក្បាលម្នាក់ទៀតនៅដេកជាមួយ ដែលធ្វើអោយនាងមើលរូបនោះហើយក៏ភ័យដល់ឈឺ។ នាងនិយាយថា«ខ្ញុំចង់ប្រាប់ថានៅពេលដែលខ្ញុំថតដេកលើគ្រែហ្នឹង គឺខ្ញុំដេកតែម្នាក់ឯងគត់ ប៉ុន្តែពេលថតចេញមកបែរជាមានមនុស្សអត់ក្បាលនៅ ដេកជាមួយ មិនអោយខ្ញុំឈឺយ៉ាងមិច បើថតមួយប្លង់ហ្នឹងព្រឺរោមរហូតទម្រាំតែបានថតចប់!»។ នាងថាជាលើកទី១ ដែលខ្លួនបានថតរឿងពាក់ព័ន្ធនឹងវិញ្ញាណ ហើយជួបសភាពភ័យបះសក់ រហូតធ្វើអោយរូបនាងតក់ស្លុតទន់ខ្លួនហើយត្រូវបន្តោងស៊ីរ៉ូមដេកផ្ទះ។ យ៉ាងណាមិញ នាងថាមិនដកខ្លួនទេ គឺបន្តសម្ដែងរឿងនេះរហូតដល់ចប់ បើទោះជាត្រូវទៅវត្តស្រោចទឹក។ នាងថាក្នុងរឿង«រាជបូរី Comeback » នាងជាតួឯកស្រីដោយត្រូវសម្ដែងជាដៃគូចម្រៀងរបស់លោករាជ បូរី អ៊ីចឹងហើយទើបប្លង់ភាគច្រើនគឺនាងត្រូវសម្ដែងពាក់ព័ន្ធនឹងវិញ្ញាណរបស់លោករាជ បូរី ដែលនាំអោយនាងព្រឺរោមច្រើនអន្លើ ដោយគ្រាន់តែអ្វីដែលនាងបានជួបក្នុងប្លង់កាលពីយប់ថតប្លង់លោករាជ បូរីមកប្រាប់ថាក្រឡាប់ឡាននោះ ធ្វើអោយនាងតក់ស្លុត និងមានអារម្មណ៍ត្រូវវិញ្ញាមែនទែនលងបន្លាចមែនទែន ជាពិសេសត្រង់ដេកលើគ្រែម្នាក់ឯងបែរជាថតឃើញមនុស្សកំបុតក្បាលនៅដេកជាមួយ៕

មតិយោបល់