តួកគីៈ ការហាមឃាត់លើស្ត្រីមូស្លីម នៅក្នុងមន្ត្រីកងទ័ពតួកគី មិនឲ្យពាក់ក្រណាត់រុំក្បាលនោះ ត្រូវបានរដ្ឋាភិបាលលុបចោលហើយ។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
រដ្ឋាភិបាលមើលឃើញថា ស្ថាប័នយោធាតួកគីពីមុន ដែលហាមឃាត់លើទាហានមូស្លីមស្ត្រី មិនឲ្យពាក់ក្រណាត់រុំក្បាល គួរតែត្រូវបានលុបចោល ដោយសារយល់ឃើញថា វាមិនមែនជាអាណាព្យាបាលនៃរដ្ឋធម្មនុញ្ញរបស់តួកគីទេ។
ការពាក់ក្រណាត់រុំក្បាល នៅក្នុងស្ថាប័នសាធារណៈ ត្រូវបានហាមឃាត់ តាំងពីឆ្នាំ ១៩៨០ មក។ ប៉ុន្ដែឥទ្បូវនេះ ប្រធានាធិបតីរបស់ប្រទេសតួកគី លោក Recep Tayyip Erdogan បានអះអាងថា បម្រាមនេះ គឺគ្រាន់តែជាផ្នែកតូច ដែលរឹតត្បិតសេរីភាពនៃអតីតកាលប៉ុណ្ណោះ។
សូមជំរាបថា បញ្ហានេះ បានមានចម្រូងចម្រាស់ នៅក្នុងប្រទេសនេះ អស់ជារយៈពេលជាច្រើនឆ្នាំ៕
មតិយោបល់