ព័ត៌មានជាតិ

តើ​មាន​ផល​ប៉ះពាល់​អ្វី​ខ្លះ ចំពោះ​អ្នក​ដែល​ប្រញាប់​រៀប​ការ​ ?

មនុស្ស​គ្រប់​រូប​តែង​តែ​ចង់​បាន​គ្រួសារ​មួយ​ដែល​ប្រកប​ដោយ​សុភក្តិ​មង្គល​ក្រោយ​ពេល​រៀប​ការ​ហើយ ប៉ុន្តែ​វា​ក៏​អាច​ធ្វើ​ឲ្យ​​អ្នក​មាន​វិប្ប​ដិសារី​នៅ​ថ្ងៃ​ក្រោយ​ប្រសិន​បើ​មិន​បាន​គិត​ឲ្យ​ម៉ត់​ចត់​ទេ​នោះ។ ជា​ពិសេសស​ម្រាប់​មនុស្ស​ដែល​ទើប​នឹង​ពេញ​វ័យ នៅ​ពេល​ដែល​គេ​លង់​ស្រឡាញ់​នណា​ម្នាក់​ហើយ គឺ​ដឹង​តែ​ពីរំ​អុក​ឪ​ពុក​ម្តាយ​របស់​ខ្លួន​ឲ្យ​ចូល​ស្តី​ដណ្តឹង​គេ​ដើម្បី​រៀប​ការ​ភ្លាមៗ។ ប៉ុន្តែ​ពួក​គេមិន​បាន​គិត​ឲ្យ​បាន​វែង​ឆ្ងាយ​ចំពោះ​អនា​គត់​ ក្រោយ​ពេល​រៀប​ការ​ហើយ​នោះ​ទេ គឺ​​ដឹង​តែ​ធ្វើ​តាម​ចិត្ត​ដែល​ចង់​បាន​តែ​ប៉ុណ្ណោះ។
១. ភាពយុវវ័យនឹងត្រូវបញ្ចប់
ក្រោយ​ពី​​ថ្ងៃ​រៀប​ការ​មាន​មិត្ត​ភក្តិ​មក​ជួយ​ជុំ​គ្នា​សប្បាយ​រីករាយ អ្នក​នឹង​ក្លាយ​ទៅ​ជា​មេ​គ្រួសារ​ដែល​មាន​ផ្ទុក​ធំធេង​ណាស់​សម្រាប់​គ្រួសារ។ ចំណែក​ឯ​​ភាព​យុវវ័យ​ដែល​កំពុង​តែ​ត្រូវ​ការ​ភាពសប្បាយ​របស់​អ្នក​ក៏​ត្រូវ​តែ​បញ្ចប់​ដែរ គឺមិនអាចដើរលេងសប្បាយដូចកាលនៅខ្លួនមួយនោះឡើយ។

២. ប្រឈមមុខនឹងបញ្ហាគ្រួសារ
ការប្រញាប់រៀបការនៅក្មេងខ្ចីពេកអាច​ធ្វើ​ឲ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​គ្រួសារ​ដោះ​ស្រាយ​មិន​ចេញ ព្រោះ​គ្មាន​បទ​ពិសោធន៍​ក្នុង​ការ​គ្រប់​គ្រង​គ្រួសារ ព្រម​ទាំង​ការ​ងារ​ដែល​ទាក់​ទង​នឹង​សង្គម​ផង​ដែរ។ នេះ​ជា​កត្តា​ដែល​ធ្វើ​ឲ្យ​គ្រួសារ​របស់​អ្នក​គ្មាន​សុភក្តិ​មង្គល គឺមាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ជា​រៀង​រាល់​ថ្ងៃ។

៣. ទទួលការអប់រំបានតិច
ក្រោយពីបានរៀបការ​ហើយ លោក​អ្នក​ប្រាដក​ជា​ពុំសូវ​មានពេ​ល​ក្នុង​ការរៀន​សូត្រ​ទៀត​ឡើយ ព្រោះ​វរល់​តែការ​ប្រកប​មុខ​របស់​ជីវិត នឹង​គ្រួសារ​ទាំង​មូល។ បើ​ទោះ​ជា​ឆ្លៀត​ពេល​រៀន​បន្ថែម​បាន ក៏​មិន​សូវ​ពូកែ​ដែល ព្រោះ​ចិត្ត​របស់​លោក​អ្នក​រវល់​តែ​រឿង​គ្រួសារ​តែ​ប៉ុណ្ណោះ។

៤. គ្មានការងារល្អដូចគេ
ដូចដែលយើង​បាន​ដឹង​ស្រាប់​ហើយ នេះ​គឺ​ជា​សម័យ​បច្ចេក​វិទ្យា​អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​មាន​ការ​រីកចម្រើន ដូច្នេះ​ហើយ​តាម​បណ្តោល​ក្រុម​ហ៊ុន​នីមួយៗ​ក៏​ត្រូវ​ធនធាន​មនុស្ស​ដែល​មាន​ចំណេះ​ដឹង​ខ្ពស់​ដើម្បី​បំរើស​ការ​ងារ​ឲ្យពួក​គេ​ដែរ។ ចុះ​បើ​យើង​រៀន​បាន​តិច​តួច​តើ​អ្នក​ណា​ទៅ​ជ្រើស​រើស​យើង​ឲ្យ​ចូល​បំរើ​ការ​ងារ​គេ​នោះ។

៥. ឆាប់លែងលះគ្នា
ការ​ប្រញប់រៀបការទៅតាមតែ​អារម្មណ៍​ស្រឡាញ់​មួយ​ឆាវ អាច​ធ្វើ​ឲ្យ​អ្នក​ទាំង​ពីរ​ឆាប់​លែង​លះ​គ្នាទៅ​វិញ។ ជា​ពិសេស​លោក​អ្នក​មិន​បាន​ស្វែង​យល់​ច្បាស់​ពី​អត្ត​ចរិក​គ្នា​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​អ្នក​រស់​នៅ​មិន​ចុះសំរុង​នឹង​គ្នា ហើយ​អាច​ឈាន​ដល់​ការ​បែក​បាក់​គ្នា​ទៀត​ផង។

៦. គ្មានបទពិសោធន៍ផ្លូវភេទ
អ្នកដែលមាន​ទាន់​មាន​បទពិសោធន៍​ខាង​នេះ ប្រហែល​ជា​មិន​ទាន់​យល់​ថា​បញ្ហា​ផ្លូវ​ភេទ​អាច​ឲ្យ​អ្នក​ទាំង​ពីរ​ទទួល​បាន​នូវ​ភាព​សុខ​ស្រួល​ប៉ុន្មាន​នោះ​ទេ អ្នក​ខ្លះ​បាន​ត្រឹម តែឮ​តាម​គេ​ថា​តែ​ប៉ុណ្ណោះ។ រឿង​ដែល​សំខាន់​គឺស្ថិត​នៅ​លើ​អ្នក​ទាំង​ពីរ តើ​អាច​ផ្តល់​សេចក្តី​សុខ​ដល់​គ្នាបាន​គ្រប់​គ្រាន់​ដែរ ឬទេ? នេះ​ក៏​ជា​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​របស់​អ្នក​ទាំង​ពីរ​ផង​ដែរ ប្រសិន​បើ​មិន​បាន​ធ្វើ​វា​ឲ្យ​ប្រសើរ​ទេ​នោះ៕
13947654191

មតិយោបល់