ព័ត៌មានជាតិ

សាំយ៉ុង និង ធុនត្រា ព្រលះគ្នា ស្លាប់៣ របួស៥ រថយន្តខ្ទេច មើលមិនយល់

សៀមរាប៖ គ្រោះថ្នាក់ចរាចរមួយ យ៉ាងរន្ធត់ បណ្តាលមកពីរថយន្ត ចំនួន ២គ្រឿង បុកគ្នា យ៉ាងពេញទំហឹង រវាងរថយន្ត ប្រភេទ ធុនត្រា ជាមួយនឹងរថយន្ត សាំយ៉ុង បណ្តាលឲ្យរថយន្តទាំង ២គ្រឿង ខូចយ៉ាងយ៉ាប់យឺន តែយ៉ាងហោចណាស់ ក៏បណ្តាលឲ្យមានមនុស្សបានស្លាប់ នៅនឹងកន្លែងចំនួន ៣នាក់ និង ៥នាក់ទៀត របួសធ្ងន់ កាលពីវេលាម៉ោង១២ និង០៤នាទី ថ្ងៃត្រង់ ទី១០ ឧសភា ២០១៦ នេះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅចំនុច ភូមិពោធិសេរី ឃុំកំពង់ក្តី ស្រុកជីក្រែង ក្នុងករណីបើកបរបញ្ច្រាសទិសគ្នា គឺរថយន្ត ធុនត្រា ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6307 បើកបរមកពីទិសខាងលិច និងរថយន្ត សាំយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2R-5596 បើកបរពីលិច ទៅទិសខាងកើត បានប្រលះគ្នាចំពីមុខ យ៉ាងពេញទំហឹង នៅតាមបណ្តោយផ្លូវជាតិលេខ៦ បណ្តាលឲ្យស្លាប់ អ្នកធ្វើដំណើរក្នុងរថយន្ត ចំនួន ៣នាក់ ប្រុស ២នាក់ ស្រី ១នាក់ នឹង របួសធ្ងន់ ចំនួន ៥នាក់ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែក ខេត្តសៀមរាប។

ក្រោយពីកើតហេតុ សមត្ថកិច្ច ប៉ុស្តិ៍រដ្ឋបាល បានស្ទូចរថយន្តទាំង ២គ្រឿង បញ្ជូនយកទៅរក្សាទុក នៅអធិការដ្ឋាន នគបាលស្រុកជីក្រែង ចំពោះសាកសព និងអ្នករបួស ក៏នៅមិនទាន់ដឹង ពីអាស្រ័យដ្ឋានពិតប្រាកដ នៅឡើយទេ ព្រោះអ្នកដែលនៅក្នុងរថយន្ត ទាំងសងខាង បានស្លាប់ចំនួន ០៣នាក់ និងរបួសធ្ងន់ ០៥នាក់ មិនទាន់អាចយកឈ្មោះបានទេ ដោយសារក្រោយពីកើតហេតុ ត្រូវសមត្ថកិច្ច បញ្ជូនទៅមន្ទីរពេទ្យ អស់ហើយ៕

photo_2016-05-10_19-48-11 photo_2016-05-10_19-48-15 photo_2016-05-10_19-48-17 photo_2016-05-10_19-48-21

https://youtu.be/Y7DwTezXDwE
https://youtu.be/x0TXc_CX8ZA

មតិយោបល់