ព័ត៌មានជាតិ

ព្រៃ នៅខេត្តបាត់ដំបង កំពុងបន្តឆេះ យ៉ាងសន្ធោសន្ធៅ គួរឱ្យបារម្ភ

បាត់ដំបង:ព្រៃមួយកន្លែង ត្រូវបានឆេះយ៉ាងខ្លាំង ដែលនៅមិនឆ្ងាយប៉ុន្មាន ពីទីប្រជុំជន ដោយបណ្តាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ រស់នៅក្នុង ភូមិព្រែកទាល់ ឃុំកោះជីវាំង ស្រុកឯកភ្នំ នារសៀលថ្ងៃទី១០ ឧសភា ២០១៦ នេះ។

មន្ត្រីមានសមត្ថកិច្ច បានឱ្យ Post News ដឹងថា មានហេតុការណ៍ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ មួយកន្លែង ស្ថិតនៅចម្ងាយពីផ្ទះប្រជាពលរដ្ឋ ប្រហែល ២៥០ម៉ែត្រ ទៅ ៣០០ម៉ែត្រ តែប៉ុណ្ណោះ។ ចាប់ពីវេលាម៉ោង ១២:៣០នាទីរសៀល មកដល់ពេលនេះ មិនទាន់រលត់នៅឡើយទេ។

គួរបញ្ជាក់ថា ទិន្នន័យ នៃការខូចខាត នូវអ្វីខ្លះនោះ គឺមិនទាន់ទទួលបានព័ត៌មាន នៅឡើយទេ ត្រូវរង់ចាំពេលក្រោយ។ ប៉ុន្តែសមត្ថកិច្ចមូលដ្ឋាន កំពុងដុតដៃដុតជើង ដើម្បីជួយសង្គ្រោះស្ថានការណ៍នេះបន្ទាន់៕

photo_2016-05-10_19-21-38 photo_2016-05-10_19-21-46 photo_2016-05-10_19-21-50

មតិយោបល់