Post News Media ព័ត៌មានជាតិ ខណ្ឌពោធិ៍សែនជ...

ខណ្ឌពោធិ៍សែនជ័យ និងខេត្តកណ្តាល ដាច់ភ្លើង

ភ្នំពេញ: យោងតាមសេចក្តីជូនដំណឹង របស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅវេលាម៉ោង១២ ថ្ងៃត្រង់ មានការដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F14) ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងតំបន់មួយចំនួនស្ថិតនៅ សង្កាត់កន្ទោក សង្កាត់កំបូល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មូលហេតុ គឺក្រុមការងារបច្ចេកទេស កំពុងធ្វើការស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តអគ្គិសនីជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕