ព័ត៌មានជាតិ

អុញនោះ!! កឺៗបើករថយន្តស៊េរីទំនើប ទៅបុករថយន្តស៊េរីទំនើប ២គ្រឿងទៀតរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: កាលពីវេលាម៉ោង ១០និង២០នាទីយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីបុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប យ៉ាងលឿនជ្រុលទៅបុករថយន្តស៊េរីទំនើប ២គ្រឿងទៀត។

ដំណើររឿង៖ នៅមុនពេលកើតហេតុគេឃើញ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក LAMBORGHINI ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ 2BX-6666 បើកបរដោយបុរសជនជាតិចិនម្នាក់ ក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករថយន្តស៊េរីទំនើប ២គ្រឿងម៉ាក LEXUS RX350 ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 2B-7272 ត្រូវចំជំហៀងខាងស្ដាំ រួចក៏ជ្រុលបន្តទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងទៀត ម៉ាក BMW 528I ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AM-1099 ចំពីមុខពេញមួយទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

សូមបញ្ជាក់៖ កើតហេតុភ្លាមជនបង្កចុះមកមើល រួចដើរឡើងជិះរថយន្តគេចខ្លួនបាត់ មួយសន្ទុះក្រោយមកក៏លេចមុខតំណាងរថយន្តបង្ក មកចរចារជាមួយរថយន្តរងគ្រោះ ហើយព្រមទទួលសំណងដើម្បីបញ្ចប់រឿង៕

មតិយោបល់