ម៉ិកស៊ិកៈ នៅថ្ងៃព្រហស្បតិ៍នេះ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Rex Tillerson និងលោក John Kelly រដ្ឋមន្រ្តីសន្តិសុខមាតុភូមិ នឹងជួបជាមួយប្រធានាធិបតីម៉ិកស៊ិក Enqique Pena Nieto ព្រមទាំងសមាជិកគណៈរដ្ឋមន្រ្តីរបស់លោក ជាអ្វីដែលត្រូវបានគេរំពឹងទុកថា ជាជំនួបកម្រិតខ្ពស់លើកទីមួយ ដោយផ្តោតលើបញ្ហាជួញដូរថ្នាំញៀន ពាណិជ្ជកម្មនិងអន្តោប្រវេសន៍។ នេះបើយោងតាមរយៈសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។
សេតវិមាន បានឲ្យដឹងកាលពីថ្ងៃពុធថា វាជាការសំខាន់ ដែលប្រធានាធិបតីបញ្ជូនរដ្ឋមន្រ្តីទៅកាន់ប្រទេសម៉ិកស៊ិក នៅក្នុងរដ្ឋបាលរបស់លោក និងក៏ជានិមិត្តរូបនៃទំនាក់ទំនងប្រកបដោយអត្ថន័យរបស់ប្រទេសយើងទាំង២។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា ប្រទេសម៉ិកស៊ិក ត្រូវតែបង់ប្រាក់ សម្រាប់ការស្ថាបនារបងនៅតាមព្រំដែន ដែលពួកសមាជិកសភានៅក្នុងរដ្ឋធានីវ៉ាស៊ីនតោនប៉ាន់ស្មានថា នឹងចុះសោហ៊ុយយ៉ាងហោចណាស់ក៏១២ពាន់លានដុល្លារដែរ។ ក្នុងនោះផងដែរ ក្រសួងសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក បានសង្កត់ពីគោលនយោបាយដែលអាចនាំឲ្យមានការនិរទេសជនអន្តោប្រវេសន៍ គ្មានក្រដាសស្នាមរាប់លាននាក់៕
លោក Rex Tillerson
លោក John Kelly
មតិយោបល់