ព័ត៌មានកីឡា

អ្នក​ចាំ​ទី Chapecoense ​ដែល​បាត់​បង់​ជើង​ម្ខាង ​ចង់​លេង​នៅ​ប៉ារ៉ាហ្គេម

Jackson Follmann ​អ្នក​ចាំ​ទី​ក្រុម Chapecoense ​ដែល​បាន​បាត់​បង់​ជើង​ម្ខាង ដោយសារ​តែ​ជួប​គ្រោះ​ថ្នាក់​ធ្លាក់​យន្ដហោះ​នោះ ​មាន​បំណង​បន្ដ​អាជីព​កីឡាករ​បន្ដ​ទៀត ​ដោយ​រូបគេ​ចង់​លេង​នៅ​ប៉ារ៉ាហ្គេម​វិញ។

កីឡាករ​វ័យ​២៤​ឆ្នាំ​រូប​នេះ បាន​បាត់បង់​មិត្ត​រួម​ក្រុម​ចំនួន​១៩​នាក់ ​ក្នុង​នោះ​មាន​អ្នក​ចាត់ការ Luis Saroli ​ម្នាក់​ផង​ដែរ ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​កាល​ពី​ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។ អ្នក​ចាំ​ទី​រូប​នេះ ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​៦​នាក់​ដែល​រស់រាន​ជីវិត ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ​អាក្រក់​សម្លាប់​មនុស្ស​អស់​៧១​នាក់​នោះ។

ត្បិតតែ​ចិត្ត​នៅ​តែ​ស្រលាញ់​វិស័យ​កីឡា​នេះ ​Jackson ​ដែល​បាន​បាត់​បង់​ជើង​ម្ខាង​ទៅ​ហើយ តែ​នៅ​មាន​ចិត្ត​ស្រលាញ់​បាល់ទាត់​នៅ​ឡើយ​ទេ ​ដោយ​រូបគេ​មាន​បំណង​ចង់​ចូល​រួម​ជាមួយ​ក្រុម​ជម្រើស​ជាតិ​ចូល​លេង​កម្មវិធី​ប្រកួត​កីឡា​ប៉ារ៉ាហ្គេម​ម្ដង។ អ្នក​ចាំទី​រូប​នេះ​បាន​ប្រាប់​ទៅ Brazilian TV ​ថា​៖ “ខ្ញុំ​នឹង​នៅ​តែ​ជា​កីឡាករ​ដដែល។ ខ្ញុំ​នឹង​នៅ​តែ​ជា​អ្នក​ចាំ​ទី​របស់​ក្រុម​ Chapecoense”៕

មតិយោបល់