សៀមរាប៖អាជ្ញាធរចំរុះនៃខេត្តសៀមរាបបានដឹកជញ្ជូនជីគីមីកន្ទុយ បារីរបស់ក្រុមហ៊ុនប៉ែន លឹម ចេញពីតំបន់ទេសចរខេត្តសៀមរាប បញ្ចូនទៅមន្ទីរកសិកម្មខេត្តឧត្តរមានជ័យដើម្បីរក្សាទុកបន្ត ខណះមានការព្រួយបារម្មណ៍ពីសុខភាពរបស់ពលរដ្ឋ និងភ្ញៀវទេសចរ។ហេតុការចុះប្រមូលជីគីមីកន្ទុយបារីនេះធ្វើឡើងនៅវេលាម៉ោង០៩ព្រឹកថ្ងៃទី២៧ខែមេសាស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ដោយមានវត្តមានលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ទ និងតំណាងអយ្យការ ដើម្បីធ្វើការប្រមូលជីទាំងនោះចេញពីខេត្តសៀមរាប។ លោកគឹម ឆៃហៀង អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់អ្នកកាសែតថា គណៈគម្មាការដោយចុះមកចាត់ការករណីនេះមានដូចជាៈមន្ទីរកសិកម្ម,មន្ទីរបរិស្ថាននិងតំណាងអយ្យការចុះមកធ្វើការរួមគ្នាក្នុងករណីនេះ ។ លោកបន្តថាក្រុមហ៊ុនប៉ែន លឹម…
មតិយោបល់