បាត់ដំបងៈ យោងតាមផេក រដ្ឋបាលខេត្តបាត់ដំបង បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ សូមគោរពជម្រាបជូន ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តបាត់ដំបង មេត្តាជ្រាបថា កន្លងមករដ្ឋបាលខេត្តបាត់ដំបង បានធ្វើសេចក្តីជូនដំណឹង ស្តីពីការហាមឃាត់ធ្វើដំណើរឆ្លងកាត់ស្ពានថ្មចាស់ទាំងមធ្យោបាយធ្វើដំណើរ និងថ្មើរជើង ដោយសារស្ពានមានសភាពចាស់ទ្រុឌទ្រោម និងបែកប្រេះស្រាំខ្លាំង ។
ចំពោះមុខក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះត្រួតពិនិត្យហើយ និងរកថវិកាដើម្បីជួសជុល ថែទាំស្ពានថ្មចាស់នេះ។
មួយវិញទៀត សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអំពាវនាវសប្បុរស់ជនក្នុងស្រុករបស់យើង ក្នុងការសាងសង់ស្ពានថ្មីមួយបន្ថែមទៀតនៅក្បែរស្ពានថ្មចាស់ ដែលមានរចនាបទប្រហាក់ប្រហែលគ្នា ដើម្បីជួយសម្រួលការចរាចរណ៍ទាំងការដឹកជញ្ជូន និងការធ្វើដំណើរ ។
រដ្ឋបាលខេត្តបាត់ដំបង មានជំហរក្នុងការអភិរក្សស្ពានថ្មចាស់ដែលជាស្ពានបុរាណមួយនេះឲ្យនៅគង់វង្ស អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ កុំមានការព្រួយបារម្មណ៍៕
មតិយោបល់