ភ្នំពេញៈ បុរសម្នាក់ បើករថយន្តមកយកចៅ ចេញពីសាលាអន្តរជាតិ វើលដ៏ កម្ពុជា រៀបបត់ចូតចត ស្រាប់តែមានរថយន្តរបស់ការដ្ឋានសាងសង់បណ្តាញអគ្គិសនី ថយ បុករងការខូចខាតទាំងសង្ខាង និង ប្រកែកយកត្រូវរៀងៗខ្លួន។
ហេតការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៣និង៥៨នាទី ថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចមុខសាលាអន្តរជាតិ វើលដ៏កម្ពុជា ផ្លូវ២៨៩ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តម៉ាកវីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-2610 បើកបរពីលិចទៅកើត តាមផ្លូវ២៨៩ មកដល់ចំណុចកើតបានបត់ឆ្វេងដៃចូលចតដើម្បីយកចៅចេញពីរៀន ស្រាប់តែរថយន្តកូរ៉េម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2AL-1876 របស់ការដ្ឋានសាងសង់បណ្តាញអគ្គិសនីថយក្រោយមកបុករថយន្តវីហ្គោតែម្តង ។
យោងតាមសម្តីម្ចាស់រថយន្ត វីហ្គោ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2W-2610 បើកបរពីលិចទៅកើត តាមផ្លូវ២៨៩ មកដល់ចំណុចកើតបានបត់ឆ្វេងដៃចូលចតដើម្បីយកចៅចេញពីរៀន បានប្រាប់ឲ្យដឹងថា គាត់បានបត់រៀបចូលចតដោយមានរថយន្តមួយផ្សេងទៀត ទើបគាត់បង្អន់ល្បឿន ស្រាប់តែរថយន្ត កូរ៉េរបស់ការដ្ឋានសាងសង់បណ្តាញអគ្គិសនី ថយក្រោយមកបុករថយន្តគាត់តែម្តង ដោយតៃកុងរថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ស្លាកលេខ ភ្នំពេញ 2AL-1876 បានប្រាប់ថា ពេលគាត់កំពុងបើកបរថយក្រោយនៃខាងស្តាំផ្លូវអទិភាពគេ ស្រាប់តែរថយន្ត វីហ្គោថយមកបុកគាត់ពេញទំហឹង ដោយមូលហេតុរថយន្ត វីហ្គោពេលបត់ឆ្វេងចូលចតយកចៅមានរថយន្តមួយនៅពីមុខ ក៏ថយក្រោយដើម្បីចូលចត ទើបបុកតែម្តងទៅ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅធ្វើការវាស់វែង និងឲ្យរថយន្តអែបខាង កុំឲ្យមានការកកស្ទះចរាចរណ៍ព្រោះតែមានសាលារៀននៅអមសង្ខាងផ្លូវ។
បច្ចុប្បន្នរថយន្តទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយនាពេលក្រោយតាមផ្លូវច្បាប់ ៕
https://youtu.be/EQcerPdCeR8
មតិយោបល់