ព័ត៌មានបច្ចេកវិទ្យា

វិធីនេះជួយលោកអ្នកឲ្យចេះដាក់អក្សរ (Lyric) និងរូបភាពចូលក្នុងបទចម្រៀង គ្រាន់បានមើលកម្សាន្ត និងច្រៀងតាម!

ចូលចិត្តស្តាប់ចម្រៀងនៅលើ iPhone ឬ iPad គួរណាស់ត្រូវចេះពីវិធីបញ្ចូលអក្សរចម្រៀង (Lyric) ទុកសម្រាប់ចាក់បង្ហាញពេលស្តាប់ និងយកមកច្រៀងតាមពេលទំនេរ។

ជាពិសេស ដើម្បីបង្កើនអនុស្សាវរីយ៍ ក៏ដូចជារូបភាពជាច្រើនសន្លឹកដែលបានថតផ្តិតចេញពីដំណើរកម្សាន្តជាច្រើន យកមកដាក់បញ្ចូលលើបទចម្រៀងនីមួយៗ គ្រាន់បានមើលរូបថតបណ្តើរ និងស្តាប់បទភ្លេងបណ្តើរ។

មិនតែប៉ុណ្ណោះ ប្រិយមិត្តថែមទាំងអាចបញ្ចូលអក្សរខ្មែរទៅក្នុងបទចម្រៀងបានផងដែរ។

ដើម្បីអនុវត្តវិធីនេះបានសូមប្រិយមិត្តទស្សនាវីដេអូឃ្លីបខាងក្រោម៖

មតិយោបល់