ព័ត៌មានជាតិ

ដុតធូបមូស ទុកក្នុងបន្ទប់ដេក ឆេះម៉ត់គ្មានសល់

តាកែវៈ ផ្ទះប្រជាពលរដ្ឋមួយខ្នង ត្រូវអគ្គិភ័យលេបត្របាក់អស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៣០នាទី ទាបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុចតាមបណ្តោយផ្លូវលេខ១២២ ម្តុំសំរោងយ៉ោង ភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។

ម្ចាស់ផ្ទះរងគ្រោះខាងលើ មានឈ្មោះ ស ប៉ែត អាយុ៣៧ឆ្នាំ ចំណែកផ្ទះដែលត្រូវអគ្គិភ័យលេបត្របាក់ខាងលើនេះ មានទំហំ ៦ម៉ែត្រ គុណ៨ម៉ែត្រ ថ្មក្រោមឈើលើ ប្រកក្បឿង ។

ក្រោយពីទទួលបានសេចក្តីរាយការណ៍ភ្លាម លោកអ៊ុករី អភិបាលស្រុក លោក ង៉ាន់ សារី អធិការនគរបាកស្រុក លោក ម៉េង ម៉ារ៉ាដា មេបញ្ជាការកងរាជអាវុធហត្ថស្រុក សហការជាមួយនឹងកងកម្លាំងរបស់រថយន្តពន្លត់អគ្គិភ័យ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ដល់កន្លែងកើតហេតុ ដោយប្រើប្រាស់ទឹកអស់ចំនួន២គ្រឿង ទើបអគ្គិភ័យនេះរលត់ទៅវិញជាស្ថាពរ ប៉ុន្តែផ្ទះខាងលើត្រូវអគ្គិភ័យលេបត្របាក់គ្មានសល់ទៅហើយដោយ ខូចខាតកង់២ ប្រាក់១៣០០ដុល្លារ សម្ភារៈមួយចំនួនទៀត។

ចំណែកមូលហេតុ មកពីម្ចាស់ផ្ទះ ដុតធូបមូស ទុកចោលក្នុងបន្ទប់ដេក៕

មតិយោបល់