ព័ត៌មានជាតិ

លោះព្រលឹងអស់! គោយន្ដ​កន្រ្ដៃ​ បត់ឆ្លងផ្លូវ​ ត្រូវរថយន្ដ​កាមរី គេចមិនទាន់បុកធ្លាក់ផ្លូវ​

កំពង់ស្ពឺ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងគោយន្ដ​កន្រ្ដៃ​ ប៉ះគ្នាជាមួយរថយន្តមួយគ្រឿង កាលពីវេលាម៉ោង៥ និង៤០នាទីល្ងាចថ្ងៃទី២៧​ ខែមេសា​ ឆ្នាំ​២០១៨​ នៅលើផ្លូវជាតិលេខ​ ៥១​ចំណុច​ភូមិ​ពោធិ​ ឃុំ​ដំណាក់រាំង​ ស្រុកឧដុង្គ​។

អ្នកបើកគោយន្ត​កន្រ្ដៃ​ឈ្មោះ​ អី​ អៀង​ ប្រុស​ អាយុ​ ១៩ឆ្នាំ​នៅភូ​មិ​ពោធិ​ ឃុំណាក់រាំង​ បានបើកមកពីទិសខាងត្បូង​ រួចបត់ឆ្លងមក​ខាង​ស្ដាំ​ ស្របពេល​រថយន្តមួយគ្រឿងទៀត​ម៉ាក​ កាមរី​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2I-5671 បើកបរដោយឈ្មោះរី លីន​ស្រី​ អាយុ​ ២៤ឆ្នាំ​ រស់នៅភូមិកណ្ដាល ឃុំទួលត្រាច​ ស្រុក​កំពង់​ត្រាច​ ខេត្តកំពត​ បើកមកពីជើង​ទៅត្បូង​ មកដល់ចំណុចកើតហេតុ​ បាន​បុកជាមួយគោយន្ដកន្រ្ដៃយ៍​ បណ្ដាលឲ្យធ្លាក់ទៅម្ខាង​ផ្លូវ​ ចំណែក​ រថយន្ត​ ​និង​គោយន្ដ​កន្រ្ដៃ​ ខូច​ខាត​ទាំងសងខាង​ តែមិនបណ្ដាលឲ្យរងរបួសមនុស្សទេ។

បច្ចុប្បន្នវត្ថុតាងគោយន្ដ​កន្រ្ដៃ​ និងរថយន្ត ត្រូវបានសមត្ថកិច្ច យកមករក្សាទុក​បណ្ដោះអាសន្ន​ នៅ​អធិការដ្ឋាននគរបាលស្រុកឧដុង្គ​ ដើម្បីចាត់ការតាម​នីតិវិធី​៕

មតិយោបល់