ព័ត៌មានជាតិ

បើកម៉ូតូដួល ត្រូវរថយន្តមកពីក្រោយ កិនស្លាប់មួយរំពេច!..

កណ្តាលៈ គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង បន្ទាប់ពីបុរសម្នាក់ បានជិះម៉ូតូដួល ស្របពេលមានរថយន្តមកពីក្រោយ ចាប់ហ្វ្រាំងមិនទាន់ កិនអូសបណ្តាលឲ្យស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម គួរឲ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៣៥នាទី យប់ឈានចូលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅចំណុច គីឡូម៉ែត្រលេខ៤៨-៤៩ ភ្នំពេញ-អ្នកលឿង ស្ថិតក្នុងភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ជនរគ្រោះ ដែលស្លាប់ខាងលើ មានស្គាល់អត្តសញ្ញាណទេ មានភិនភាគ សប្បុរ ស្រអែម កំពស់ប្រហែល ១,៦៨ម៉ែត្រ ស្លៀកខោខូវប៊យជើងវែង ពណ៌ខ្មៅ ពាក់អាវក្រឡាការ៉ូខ្មៅស នៅក្នុងខ្លួនគ្មានអត្តសញ្ញាណអ្វីសម្គាល់ទេ ។

ជនរងគ្រោះជិះម៉ូតូម៉ាកស៊ុយសាគីនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FW-3347 បើកបរក្នុងទិសដៅ អ្នកលឿង ទៅភ្នំពេញ មកដល់ចំណុចកើតហេតុ ម៉ូតូរបស់
ជនរងគ្រោះត្រូវបានរថយន្តគៀ បណ្ដាលឲ្យដួល ហើយក៏ត្រូវរថយន្តមកពីក្រោយ កិនបន្ថែមចំក្បាល បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្ដង។ចំណែករថយន្តបង្ក ក្រោយពីកើតហេតុ បានបើករថយន្តរត់គេចខ្លួនបាត់។

បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចដឹកយកទៅតម្កល់ទុក ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់