ជនជាតិខ្មែរ ត្រូវបានអនុញ្ញាតិអោយចូលទស្សនាការប្រកួតដណ្តើមខ្សែក្រវ៉ាត់មាសក្នុងកម្មវិធី Max Mauy Thai ដែលមានជើងខ្លាំង មឿន សុខហ៊ុច ចូលរួម ដោយឥតគិតថ្លៃ ប៉ុន្តែសម្រាប់បរទេសដទៃគិតប្រមាណ ២០០០បាត ស្មើនិងជិត៦០ដុល្លារឯណោះ។
តាមការបញ្ជាក់ពីក្រុមការងារ Max Mauy Thai ប្រាប់ Post Sport ថា សំបុត្រសម្រាប់ចូលទស្សនាការប្រកួតដ៏ពិសេសនេះតម្លៃជិត៦០ដុល្លារ ប៉ុន្តែសម្រាប់តែបរទេសប៉ុណ្ណោះ។ ចំពោះជនជាតិថៃ និងកម្ពុជា ត្រូវអនុញ្ញាតិចូលទស្សនាដោយសេរី។
ការប្រកួតនឹងចាប់ផ្តើមនាវេលាម៉ោង៧:២០នាទីយប់ថ្ងៃទី២៦ ខែកុម្ភៈខាងមុខ នៅខេត្តផាតធីយ៉ាប្រទេសថៃ ហើយនឹងមានផ្សាយផ្ទាល់លើកញ្ជក់ទូរទស្សន៍ប៉ុស្តិ៍លេខ៨របស់ថៃ។
មតិយោបល់