ព័ត៌មានជាតិ

ករណីប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ នៅមាត់ច្រាំងទន្លេ

កណ្ដាល: នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ១១និង០០នាទីព្រឹក មានករណី ប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌ មិនទាន់ផ្ទុះចំនួន១គ្រាប់ (ប្រភេទក្បាលគ្រាប់ទំលាក់M23) ត្រង់ចំណុចភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រជាពលរដ្ឋប្រទះឃើញមានឈ្មោះ ថា គន្ធិ ភេទប្រុស បានរាយការណ៍ជូនសមត្ថកិច្ចនគរបាលស្វាយរលំថា បានឃើញគ្រាប់យុទ្ធភ័ណ្ឌចំនួន ១គ្រាប់ នៅចំណុចមាត់ច្រាំងទន្លេ ភូមិលេខ២ ឃុំស្វាយរលំ ភ្លាមនោះកម្លាំងសមត្ថកិច្ចនគរបាល បានចុះទៅត្រួតពិនិត្យ ដល់កន្លែងនោះផ្ទាល់ ហើយបានរាយការណ៍ ទៅការិយាល័យជំនាញខេត្ត បន្ទាប់មកលោកវរ:សេនីយ៍ទោ រស់ សាវិន ប្រធានការិយាល័យ គ្រប់គ្រងអាវុធជាតិផ្ទុះ ចុះមកពិនិត្យផ្ទាល់ ហើយបានធ្វើការហ៊ុមព័ទ្ធកន្លែងនោះ រង់ចាំខាងផ្នែកជំនាញចុះទៅយកដើម្បីរក្សាទុក៕

មតិយោបល់