ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យម្នាក់ស្លាប់ និង៣នាក់របួស

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូ២គ្រឿង បើកលឿនខ្វះការប្រុងប្រយត្ន័ បុកគ្នាពេញទំហឹង បណ្តាលឲ្យមានអ្នកស្លាប់ និងរបួសធ្ងន់ស្រាលចំនួន៤នាក់។

ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៩និង៤៥នាទីយប់ ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០១៧ នៅលើផ្លូវលេខ៧០៥ ត្រង់ចំណុចអន្លង់ក្រពើ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ លឹម ហេង ភេទប្រុស អាយុ៤៣ឆ្នាំស្នាក់នៅភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ទី២ឈ្មោះ ឃាង
ភេទប្រុស មានអ្នករួមដំណើរជាមួយចំនួន២នាក់ទៀត។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ បើកបរដោយបុរសម្នាក់ ចំណែកម៉ូតូម៉ាក វីវ៉ា បើកបរដោយបុរសម្នាក់ រួមដំណើរដោយមនុស្ស២នាក់ទៀតនៅខាងក្រោយ ក្នុងទិសដៅបញ្ច្រាសទិសគ្នា លុះមកដល់ចំណុចកើតហេតុ ម៉ូតូទាំង២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមានម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់និងស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត។

ក្រោយពីកើតហេតុ ម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុក ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវវច្បាប់បន្តទៀត ចំណែកសាកសពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់