ព័ត៌មានជាតិ

​កីឡាករ Jack Wilshere មាន​គម្រោង​នឹង​បញ្ឈប់​សកម្មភាព កីឡាករ Andrea Pirlo របស់​អ៊ីតាលី

​កីឡាករ Jack Wilshere បាន​បង្ហើប​ថា អង់គ្លេស​នឹង​បញ្ឈប់​សកម្មភាព​អ្នកលេង​អ៊ីតាលី កីឡាករ Andrea Pirlo នៃ​ការបើកឆាក​ប្រកួត 2014 World Cup នៅ​ថ្ងៃ​ទី ១៤ ខែមិថុនា នេះ ។​
​កីឡាករ Andrea Pirlo បច្ចុប្បន្ន​មាន​អាយុ ៣៥ ឆ្នាំ ដែលជា​អ្នក​ជួយ​ឲ្យ​អ៊ីតាលី រុញច្រាន​តោ​បី​អង់គ្លេស​ចាកចេញ​ពី វគ្គ 1/4 ក្នុង​ការប្រកួត Euro 2012 ។​

​អ្វីៗ​ទាំងនេះ​វា​កំពុងស្ថិត​នៅ​ក្នុង​ការចង​ចាំ​របស់​អ្នកដឹកនាំ​ក្រុម​អង់គ្លេស Roy Hodgson ដែល​ហាក់ដូចជា​កំណត់ឲ្យ​កីឡាក​ររបស់ខ្លួន អាច​រារាំង​សកម្មភាព​របស់​ខ្សែ​បម្រើ Andrea Pirlo ក្នុង​ការប្រកួត​លើក​នេះ​។​

​តារាបាល់ទាត់​របស់ កាំភ្លើង​ធំ Jack Wilshere បាន​និយាយថា “​ខ្ញុំ​បាន​មើល​ការលេង​របស់ Pirlo រួចហើយ​នៅ​ក្នុង​ក្រប​ខណ្ឌ Champions League គាត់​ជា​កីឡាករ​មួយ​ដួង​ដ៏​អស្ចារ្យ ដែល​ដូច​ទៅនឹង Steven Gerrard ក្រុម​របស់​យើង ក៏​ប៉ុន្តែ​អ្វី​ដែល​យើង​ត្រូវធ្វើ​លើក​នេះ​គឺ​ចង់​បញ្ចប់​ភាពបរាជ័យ​កាលពី ពីរ​ឆ្នាំ​មុន​ដោយ​ចាញ់​អ៊ីតាលី​” ៕​
https://i1272.photobucket.com/albums/y389/domneng/3D/EI1_zps23c08b7f.jpg
កីឡាករ Andrea Pirlo

មតិយោបល់