ព័ត៌មានជាតិ

ឃាត់ខ្លួនស្ត្រីម្នាក់ តាមដីកាបង្គាប់ពីបទជួញដូរគ្រឿងញៀន

ឧត្តរមានជ័យៈ ស្ត្រីដែលជាជនសង្ស័យម្នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកបន្ទាយអំពិល ធ្វើការចាប់ឃាត់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ពាក់ព័ន្ធនឹងករណីជួញដូរគ្រឿងញៀន នាពេលកន្លងមក។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង៥ និង១៧នាទីល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦។

នគរបាលស្រុកបន្ទាយអំពិលបានឲ្យដឹងថា ដោយអនុវត្តតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ០១៦ ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦របស់លោក ស៊ឹម ពិចិត្រ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តឧត្តរមានជ័យ បង្គាប់ឲ្យចាប់ខ្លួនជនសង្ស័យម្នាក់នៅចំណុចសាលាបឋមសិក្សាទំនប់ថ្មី ស្ថិតនៅភូមិទំនប់ថ្មី ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មានឈ្មោះ ឡង ផុក ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិត្រពាំងអំពិល ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ មុខរបរកសិករ ជាប់ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តនៅភូមិយាយទេព ឃុំបេង ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៥។

បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង បញ្ជូនខ្លួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ចាប់តាមដីកាចាប់តាមដីកា

មតិយោបល់