ព័ត៌មានជាតិ

សង្ស័យតៃកុងងោករថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតតេងឡាយឡើងខឿនបុកបង្គោលស្លាកផ្ទាំងពាណិជ្ជកម្មបាក់អស់មួយដើម

ភ្នំពេញ: បុរសជាតៃកុងម្នាក់សង្ស័យងងុយដេកបានបើករថយន្តកុងទីន័រក្រុមហ៊ុនផែស្ងួតតេងឡាយរេចង្កូតឡើងខឿនថ្មកូរ៉ូឡាពុះចែកទ្រូងផ្លូវជ្រុលទៅបុកបង្គោលផ្ទាំងផ្សាយពាណិជ្ជកម្មបាក់អស់មួយដើមរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលេងរួចសំណាងមិនបង្កឲ្យនណាម្នាក់រងរបួសឡើយ។

ហេតុការណ៍នេះកើតឡើងកាលពីម៉ោង១១និង៥៤នាទីយប់ថ្ងៃទី២២ខែមិថុនាឆ្នាំ២០១៩ស្ថិតនៅតាមបណ្ដោយ
ផ្លូវវេងស្រេងត្រង់ចំណុកមុខកុងស៊ីកាប់ជ្រូកភូមិដំណាក់ធំ៣សង្កាត់ស្ទឹងមានជ័យ៣ខណ្ឌមានជ័យ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកយ៉ាន់ដាយក្បាលពណ៌បៃតងពាក់ស្លាក់លេខ ភ្នំពេញ 3B-4758របស់ក្រុមហ៊ុនផែស្ងូតតេងឡាយបើកក្នុងទិសដៅពីកើតទៅលិចបើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណក្នុងល្បឿនយ៉ាងលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើសង្ស័យងងុយដេកងោកមួយភាំងរេចង្កូតមកខាងឆ្វេងដៃបានឡើងខឿនថ្មឥដ្ឋការ៉ូឡាជ្រុលទៅបុកស្លាកផ្ទាំងផ្សាយពាណិជ្ជកម្មយ៉ាងពេញទំហឹងបណ្ដាលឲ្យរថយន្តរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំចំណែកផ្ទាំងផ្សាយពាណិជ្ជកម្មបាក់រលើងអស់មួយដើមម្ចាស់រថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុក៏បានទាក់ទងសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តបង្កស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគបាលរាជធានីភ្នំពេញដើម្បីរងចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់