ព័ត៌មានជាតិ

ម៉ូតូជាច្រើនគ្រឿង រួមទាំងរទេះលក់នំបុ័ងសាច់គោអាំង ត្រូវរថយន្តក្រុងមួយគ្រឿង បើកបុករះ

ភ្នំពេញ: បើតាមសមត្ថកិច្ច នៅវេលាម៉ោង២ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកុម្ភ:នេះ បានឲ្យដឹងថា ម៉ូតូជាច្រើនគ្រឿង រួមទាំងរទេះលក់នំបុ័ងសាច់គោអាំង ត្រូវបានរថយន្តក្រុងមួយគ្រឿង បើកបុករះនៅកន្លែងលក់បបរមួយ បង្កភាពភ្ញាក់ផ្អើលទាំងកណ្តាលអាធ្រាត្រ ស្ថិតនៅក្បែរផ្សារដើមគរ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។

តាមសម្តីរបស់ម្ចាស់រ៉ឺម៉កលក់នុំប័ងសាច់គោ ដែលជាជនរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ រថយន្តក្រុងដឹកអ្នកទេសចរណ៍ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-7788 បានបើកដោយបុរសម្នាក់ ធ្វើដំណើរចេញពីក្រុមហ៊ុន ឆ្ពោះមកតាមបណ្តោយផ្លូវម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង បើកក្នុងល្បឿនលឿន ខណ:មកដល់ចំណុចកើតហេតុខាងលើ រថយន្តបង្កក៏បានបុករះ ម៉ូតូអស់៤គ្រឿង នឹងរទេះលក់នំបុ័ងសាច់គោអាំង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ។

សូមជំរាបថា គ្រោះថ្នាក់ខាងលើនេះ មិនបង្កឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ។ ក្រោយពេលកើតហេតុ ភាគីខាងម្ចាស់រថយន្តក្រុង បានធ្វើការដោះស្រាយសម្របសម្រួល ជាមួយម្ចាស់រទេះ នឹងម៉ូតូរងគ្រោះ ដោយសងរាល់ថ្លៃខូចខាត ទៅលើភាគីខាងជនរងគ្រោះ ដើម្បីបញ្ចប់រឿងផងដែរ៕

មតិយោបល់