ភ្នំពេញៈ យុវជនម្នាក់កំពុងដេកនៅលើមុខផ្ទះរបស់ខ្លួនសុខៗ ស្រាប់តែមានភាគីម្ខាងទៀត មកវាយ៥ទៅ៦ដំបង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង៣០នាទីរសៀល ថ្ងៃទី២៥ខែកុម្ភៈឆ្នាំ២០១៧ ស្ថិតក្នុងភូមិព្រៃសាលា សង្កាត់កាកាបខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះមានឈ្មោះលឹម រតនា អាយុ២៨ឆ្នាំ មុខរបរជាងផ្សារដែកស្នាក់នៅភូមិកើត ហេតុខាងលើ។
ជនសង្យ័យទាំងពីរនាក់បងប្អូននោះ ទី១ ឈ្មោះប៉េង និងទី២ ឈ្មោះ កែក ក្នុងចំណោមពីនាក់នោះម្នាក់ៗ អាយុចន្លោះ២០ឆ្នាំជាង ទៅ៣០ឆ្នាំ ស្នាក់នៅភូមិកើតហេតុខាងលើ។
ប្រភពពត៌មានពីម្តាយជនរងគ្រោះ ឈ្មោះ ទ្រី សម្ភស្ស អាយុ៥៦ឆ្នាំ មុខរបរលក់បន្លែ បានឱ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់កំពុងដេកលើគ្រែនៅខាងមុខផ្ទះ ស្រាប់តែលេចមុខជនបង្កពីរនាក់បងប្អូន ជិះកង់មកដល់មុខផ្ទះគាត់ ហើយជនសង្ស័យ បានស្រែកហៅសួរកូនគាត់ថា យកឥវ៉ាន់ (ឥវ៉ាន់សំដៅដល់ថ្នាំញៀន) អត់? ពេលនោះកូនគាត់ បានឆ្លើយថា ហើយម៉េចចូលចិត្តតែមកដល់ផ្ទះខ្ញុំ ស្រែៗយកឥវ៉ាន់ចឹងម៉្លេះ ឈប់ស្រែកបែបនេះទៀតវៗគេថា ផ្ទះខ្ញុំលក់ឥវ៉ាន់ចឹងឥទ្បូវហើយ បន្ទាប់មកជនសង្ស័យឆ្លើយថា ម៉េចអញស្រែកមិនបាន និងប្រើពាក្យសម្ដីជេរជនរងគ្រោះយ៉ាងធ្ងន់ៗ ហើយហៅឲ្យចេញមក ពេលនោះគាត់ បានឃាត់កូនមិនឲ្យតបតទេ ខណៈនោះជនសង្ស័យដែលជាប្អូន បានទាញដំបងឈើដែលដុតឆេះ មិនអស់មានធ្យូងខ្មៅ មកវាយទៅលើកូនរបស់គាត់៥ទៅ៦ដំបង រហូតកូនគាត់ទ្រមខ្លួនទើបឈប់ ក្រោយមកជនសង្ស័យទាំពីនាក់ បងប្អូនត្រូវបានម្តាយរបស់ពួកគេហៅត្រឡប់ទៅផ្ទះវិញអស់ទៅ។
ចំពោះករណីខាងលើនេះ ម្តាយជនរងគ្រោះស្នើសុំឱ្យសមត្ថកិច្ចហៅជនសង្ស័យ ទៅអប់រំហើយឈប់ប្រព្រឹតបែបនេះទៀត ដោយគាត់មិនចង់វែងឆ្ងាយនោះទេ៕
https://youtu.be/A8PqQkhfw-I
មតិយោបល់