ព័ត៌មានសុខភាព

ឃើញសញ្ញា៧ចំណុចនេះ មានន័យថា​រាងកាយ​របស់អ្នក​កំពុងតែ​ខ្វះជាតិកាល់ស្យូម​ធ្ងន់ធ្ងរ

កាល់ស្យូម គឺជាសារធាតុចិញ្ចឹមដែលអាចជួយរក្សាឆ្អឹងឲ្យរឹងមាំ ផ្គត់ផ្គង់ដំណើរការឈាម ពង្រឹងសាច់ដុំ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំ។

ប៉ុន្តែបើយោងតាមគេហទំព soha បានចុះផ្សាយថា ប្រសិនបើអ្នកខ្វះជាតិកាល់ស្យូមនៅក្នុងរាងកាយវិញនោះ វាអាចបង្កឲ្យមានបញ្ហាធ្ងន់ធ្ងរដល់សុខភាព។

១.ខ្សោយឆ្អឹង
កាលណាជាតិកាល់ស្យូមនៅក្នុងរាងកាយមានកម្រិតទាបពេក អាចបណ្តោលឲ្យប៉ះពាល់ដល់ដង់ស៊ីតេឆ្អឹង បង្កើនហានិភ័យនៃជំងឺពុកឆ្អឹង និងបាក់ឆ្អឹង។

២.ឈឺចាប់សាច់ដុំ
ទោះបីជារាងកាយមានបរិមាណជាតិទឹក និងអេម៉ូក្លូប៊ីន គ្រប់គ្រាន់ក៏ដោយ តែប្រសិនបើអ្នកឧស្សាហ៍កើតមានអាការឈឺចាប់សាច់ដុំមួយរំពេច ជាពិសេសនៅតាមភ្លៅ និងសាច់ដុំកំភួនជើង គឺជាសញ្ញាប្រាប់ថា អ្នកំពុងតែមានកម្រិតកាល់ស្យូមទាប។

៣.ក្រចកផុយស្រួយ

ប្រសិនបើអ្នកមិនបានផ្តល់ជាតិកាល់ស្យូមឲ្យរាងកាយគ្រប់គ្រាន់នោះទេ ច្រកចរបស់អ្នកច្បាស់ជាផុយស្រួយ ហើយងាយបាក់បំផុត។

៤.ប្រព័ន្ធភាពស៊ាំចុះខ្សោយ
ជាតិកាល់ស្យូមដើរតួនាទីយ៉ាងសំខាន់ក្នុងការក្សានូវប្រព័ន្ធការពាររាងកាយឲ្យមានសុខភាពល្អ។ តែបើកង្វះជាតិកាល់ស្យូមវិញនោះ ប្រព័ន្ធភាពស៊ាំរបស់រាងកាយនឹងចុះផ្សាយ ហើយអ្នកអាចងាយប្រឈមនឹងជំងឺផ្តាសាយ ក្អក ឆ្លងមេរោគផ្សេងៗជាពុំខាន។

៥.ឈឺធ្មេញ
ជាតិកាល់ស្យូមប្រហែលជា ៩៩ភាគរយ ត្រូវបានរក្សាទុកនៅក្នុងឆ្អឹង និងធ្មេញ។ ដូច្នេះ ប្រសិនបើជាតិកាល់ស្យូមនៅក្នុងរាងកាយថយចុះ អ្នកច្បាស់ទទួលរងនូវការឈឺធ្មេញ និងមានហានិភ័យខ្ពស់នៃជំងឺពុកធ្មេញ។ ចំពោះកុមារដែលខ្វះជាតិកាល់ស្យូមអាចនាំឲ្យធ្មេញដុះយឺត និងទន់ខ្សោយ។

៦.ជួបបញ្ហាច្រើនពេលមករដូវ
ស្ត្រីដែលកង្វះជាតិកាល់ស្យូមនៅក្នុងរាងកាយ អាចបណ្តោលឲ្យមានការឈឺចាប់ក្នុងពេលមករដូវ និងជួបបញ្ហាជាច្រើនដូចជា កន្តួលរមាស់ ឈឺក្បាល ឈឺទ្រូង ឈឺខ្នង ក្រពះ គេងមិនលក់ និងស្ត្រេស…។

៧.លំបាក់ក្នុងការសម្រកទម្ងន់
ការទទួលទានរបបអាហារដែលមានផ្ទុកជាតិកាល់ស្យូមជាប្រចាំ អាចជួយគ្រប់គ្រងដល់ការរំលាយអាហារ និងជំរុញដល់ការសម្រកទម្ងន់យ៉ាងមានប្រសិទ្ធភាព។ ប៉ុន្តែ ប្រសិនបើកង្វះជាតិកាល់ស្យូមនៅក្នុងរាងកាយវិញនោះ អ្នកមិនងាយនឹងសម្រកទម្ងន់បានឡើយ៕

មតិយោបល់