កណ្តាលៈ យុវជនស្ទាវឡើងក ម្នាក់ ដោយសារតែញ៉ាមគំរាមបង្ហោះរូបអាក្រាតរបស់សង្សារខ្លួនឯងក្នុងបណ្តាញសង្គម Facebookយកបាន ៤០០ដុល្លារ ក៏ញ៉ាមគំរាមលើកទី២ទៀតដោយទារលុយចំនួន ៣០០ដុល្លារ ប៉ុន្តែដោយសារតែនារីរងគ្រោះគ្មានលុយឲ្យ ក៏ដាច់ចិត្តទៅប្តឹងសមត្ថកិច្ចឲ្យជួយ។
ករណីនេះ ញៀនញ៉ាមហើយត្រូវបានសមត្ថកិច្ចក្របួចជាប់នេះ បានកើតឡើងនៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា ចំណុចភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនរងគ្រោះ ឈ្មោះ វ.ណ.ន ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ សិស្សមានទីលំនៅផ្ទះជួលភូមិថ្មី២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកជនល្មើស ឈ្មោះ កាន សុគន្ធារិទ្ធ ភេទប្រុស អាយុ២២ឆ្នាំ គ្មានមុខរបរ មានទីលំនៅ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។ នៅក្នុងការឃាត់ខ្លួននោះ សមត្ថកិច្ចបានដកហូតវត្ថុតាង រួមមានម៉ូតូ០១គ្រឿងម៉ាកSCOOPY ពណ៌សសេរីឆ្នាំ២០១៥ ពាក់ផ្លាកលេខកណ្តាល1Q-1635 , ទូរស័ព្ទដៃ០១គ្រឿងម៉ាក iPhone5s ពណ៌ស , កាបូបដៃពណ៌ខ្មៅចំនួន០១ លុយខ្មែរចំនួន១៣.០០០រៀល។
បើតាមសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនល្មើសបានស្គាល់ជាយូរមកហើយ និងមានការរាប់អានគ្នាជាមិត្តភ័ក្រ្តធម្មតា។ លុះមកដល់ឆ្នាំ២០១៥ក៏មានការស្រឡាញ់គ្នាជាសង្សារហូតបានដេករួមភេទជាមួយគ្នាច្រើនដង។ ក្រោយមកក៏បែកបាក់គ្នារួចក៏ជួបគ្នាវិញ ពេលមួយជនល្មើសបានទៅលេងម្តាយដែលទៅធ្វើការនៅប្រទេសចិនហើយបានផ្ញើរសារមកឲ្យជនរងគ្រោះថតរូបស្រាត ៨ប៉ុស្តិ៍ផ្ញើតាមសារឲ្យខ្លួនវិញ។ ក្រោយមកជនរងគ្រោះក៏បានថតរូបផ្ញើទៅឲ្យជនល្មើសមែន។
មកដល់ប្រហែលពាក់កណ្តាលឆ្នាំ២០១៦ ជនល្មើសបានមកស្រុកខ្មែរវិញបានផ្ញើសារគំរាមដល់ជនរងគ្រោះថា ត្រូវរកលុយឲ្យបាន៤០០ដុល្លា បើមិនបានទេខ្លួននឹងផ្សាយរូបអាក្រាតតាម Facebook ពីរូបអាសអាភាសឲ្យគេឯងឃើញ។ ក្រោយមក ជនរងគ្រោះមានការភ័យខ្លាចបានដើរខ្ចីលុយមិត្តភក្តិឲ្យជនល្មើសភ្លាម។ បន្ទាប់មកមិនបានប៉ុន្មានថ្ងៃផង នៅថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៦ជនល្មើស បានផ្ញើរសារមកម្តងទៀតតាមទូរស័ព្ទ លេខ០១០ ៥០៨ ១០០ថា ត្រូវរកលុយឲ្យបានចំនួន៣០០ដុល្លា បើមិនបានក្នុងថ្ងៃទី២៥ ខែកញ្ញាឆ្នាំ២០១៦ វេលាម៉ោង៧ និង៣០នាទីនោះទេ ខ្លួននឹងបង្ហោះរូបអាសអាភាសតាមវេបសាយ(facebook) ហើយ។
ជនរងគ្រោះបានផ្ញើរសារត្រឡប់ទៅវិញថា ខ្លួនរកលុយពីណាបាន រួចមកជនល្មើសឆ្លើយថា ទៅដេកជាមួយអ្នកណាក៏ដោយឲ្យតែបានលុយ។ ភ្លាមនោៈជនរងគ្រោះមិនដឹងរកលុយឯណាក៏សំរេចចិត្តមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍តាខ្មៅ នាថ្ងៃទី១៧ ខែកញ្ញា តែម្តង បន្ទាប់ពីខ្លួនត្រឡប់មកពីធ្វើការនៅភ្នំពេញវិញ។ ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះរួចមកកំលាំងជំនាញយុត្តិធម៌ក្រុងតាខ្មៅសហការជាមួយកំលាំងងនគរបាលប៉ុស្តិ៍រដ្ឋបាលតាខ្មៅ បានធ្វើការស្រាវជ្រាវ រហូតដល់ថ្ងៃទី១៨ ខែឆ្នាំដដែលវេលាម៉ោង០៩ និង៣០នាទីព្រឹក ទើបធ្វើការឃាត់ខ្លួនជនល្មើសបាននៅចំណុចសួនច្បារមាត់ទន្លេភូមិតាខ្មៅ២ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល នៅពេលជនល្មើសទៅយកលុយពីជនរងគ្រោះតាមការទាមទារពីជនល្មើស។
នៅចំពោះមុខសមត្ថកិច្ចជនល្មើសបានសារភាពថាខ្លួនពិតជាបានគំរាមទារលុយពីជនរងគ្រោះជាថ្នូរនឹងការមិនបង្ហោះរូបអាសអាភាសរបស់ជនរងគ្រោះប្រាកដមែន ដោយលើកទី១បាន ៣៥០ដុល្លា មិនចាំថ្ងៃខែនៅផ្ទះសំណាក់៣៦២ ទល់មុខផ្សារតាខ្មៅថ្មី លើកទី២ទារ ៣០០ដុល្លាដោយណាត់ជួបគ្នានៅសួនច្បារមាត់ទន្លេមិនទាន់បានលុយផងក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង៕










https://youtu.be/njE0gMI_DXE
មតិយោបល់