ភ្នំពេញៈ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប បទល្មើសគ្រឿងញៀនបង្ក្រាប២៦ករណី ឃាត់មនុស្ស ៧៤នាក់ក្នុងនោះមានស្រី១៦នាក់ នេះបើយោងតាមលទ្ធផលផ្លូវការនៃការបង្ក្រាបករណីគ្រឿងញៀន របស់លេខាធិការដ្ឋាន នៃយុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី១។
ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ មានមុខសញ្ញាជួញដូរគ្រឿងញៀន ១៨ករណី ឃាត់ ៤០នាក់ ក្នុងនោះមានស្រី១០នាក់ និងមុខសញ្ញាប្រើប្រាស់គ្រឿងញៀន ០៨ករណី ឃាត់ ៣៤នាក់ ក្នុងនោះមានស្រី៦នាក់ រួមទាំងវត្ថុតាងដកហូតមាន មេតំហ្វេតាមីន(ice)=២៩,៦៨ក្រាម និង៥៤កញ្ចប់តូច មេតំហ្វេតាមីន(wy)=១,៩៧ក្រាម។
លទ្ធផលបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង៧៤នាក់និងវត្ថុតាង១ចំនួននេះ មានការចូលរួមបង្រ្កាប១០អង្គភាពបាន ១.បន្ទាយមានជ័យ ២.បាត់ដំបង ៣.កំពង់ធំ ៤.កំពត ៥.កណ្ដាល ៦.សៀមរាប ៧.ព្រះសីហនុ ៨.តាកែវ ៩.ប៉ៃលិន ១០.រាជធានីភ្នំពេញ៕
មតិយោបល់