ព័ត៌មានជាតិ

ចុម! ជនសង្ស័យម្នាក់ស្រែកថា ពួកឯងចង់លេងមែនទេ? មានអីចុងក្រោយ…

កណ្ដាលៈ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ២០និង១៨នាទី មានករណីហិង្សាដោយចេតនា ចំណុចក្នុងផ្ទះឈ្មោះ អ៊ឹម យ៉ន ភូមិទឹកឃ្លាំង ឃុំទឹកឃ្លាំង ស្រុកល្វាឯម ខេត្តកណ្ដាល ។

ជនរងគ្រោះឈ្មោះ ខុម ចាន់នុត ភេទប្រុស អាយុ ៣១ឆ្នាំ របួសជាំកំភួនដៃឆ្វេង និងស្នាមរលាត់ក្បាលជង្គង់ឆ្វេង ជនជាតិខ្មែរ មុខរបរបុគ្គលិកភោជនីដ្ឋានអ័រគីដេ ទីលំនៅភូមិ ទឹកឃ្លាំង ឃុំទឹកឃ្លាំងស្រុកល្វាឯម ខេត្តកណ្ដាល ។
ជនសង្ស័យឈ្មោះ ឆិ ប៊ុនលី ហៅឃ្លី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅភូមិព្រែកគង់រាជ ឃុំព្រែករៃ ស្រុកល្វាឯម ខេត្តកណ្ដាល (ឃាត់ខ្លួន)

វត្ថុតាងចាប់យក៖
-ឈើជ្រុងចំនួន០៣ កំណាត់ ទំហំ ០៤×០៤សង់ទីម៉ែត្រ(ពីរកំណាត់ប្រវែង៧០ សង់ទីម៉ែត្រ និងមួយកំណាត់ប្រវែង ៩៥ សង់ទីម៉ែត្រ)
-ផ្លែកាំបិតបាក់ដងចំនួន០១។

សភាពរឿងហេតុ៖ នៅថ្ងៃខែឆ្នាំកើតហេតុខាងលើ ជនរងគ្រោះអង្គុយផឹកស្រាបៀរជាមួយមិត្តភក្កិចំនួន ៥នាក់នៅក្នុងផ្ទះឈ្មោះអ៊ឹម យ៉ន(ឪពុកក្មេកជនរងគ្រោះ) បន្ទាប់មកជនសង្ស័យ បានបើករ៉ឺម៉កដឹកមនុស្ស ២នាក់ ពីក្រោយបើកចុះបើកឡើង ដោយមានចាក់ធុងបាស់ដាក់លើរ៉ឺម៉កផង ហើយស្រែកថា ពួកអាឯងចង់លេងមែនទេ រួចជនសង្ស័យឈ្មោះ ឆិ ប៊ុនលី បានឈប់រ៉ឺម៉កនៅមុខផ្ទះឈ្មោះ រ៉ា ដែលមានចម្ងាយពីផ្ទះជនរងគ្រោះ ១០ម៉ែត្រហើយដើរចូលទៅក្នុងផ្ទះឈ្មោះ អ៊ឹម យ៉ន វាយឈ្មោះ ខន សៅ ចំនួនមួយដៃជនរងគ្រោះក៏ឃាត់តែឈ្មោះ ឆិ ប៊ុលី មិនស្តាប់បានយកដុំថ្ម ដំបងឈើជ្រុង និងកាំបិតដេញគប់ជនរងគ្រោះ និងមិត្តភ័ក្រថែមទៀត ហើយជនរងគ្រោះក៏បានចូលទៅឃាត់ម្ដងទៀតទើបជនសង្ស័យឈ្មោះ ឆិ ប៊ុនលី ខាំនិងវាយជនរងគ្រោះបណ្តាលឲ្យរបួសជាំកំភួនដៃឆ្វេង និងរលាត់ជង្គង់ឆ្វេង ។

ជនសង្ស័យត្រូវបានបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម ដើម្បីចាត់ការតាមនីតិវិធី ៕

មតិយោបល់