ព័ត៌មានជាតិ

ជិះម៉ូតូបុកគេ ហើយបាក់ដៃឆ្វេងខ្លួនឯង

ភ្នំពេញ: ម៉ូតូម៉ាកFZ មួយគ្រឿង បុកម៉ូតូម៉ាកវ៉េវ មិនរងការខូចខាតតែបណ្តាលឲ្យអ្នកបើកបរម៉ូតូធំបាក់ដៃខាងឆ្វេង ទៅពេទ្យលោកសង្ឃតែម្តង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងនៅវេលាម៉ោង៣និង២០នាទីរសៀល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០១៧ ត្រង់ចំណុចខាងក្រោយមន្ទីរពេទ្យព្រះកុសុម: ហៅពេទ្យលោកសង្ឃ ផ្លូវ២៦៥ កែងនិងផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

តាមសាក្សីបានប្រាប់ថា ម៉ូតូ Suzuki FZ ពណ៌ក្រហម ស្លាកលេខ ភ្នំពេញ 1DB-1681 បានប៉ះជាមួយម៉ូតូ ហុងដាវ៉េវ សេ១០០ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 1FJ-4226 បណ្តាលឲ្យបុរសដែលជិះម៉ូតូធំដួលបាក់ដៃខាងឆ្វេងតែម្តង ។

ប្រភពបន្តថា ម៉ូតូម៉ាក FZបើកបរពីត្បូងទៅជើងតាមផ្លូវ២៦៥ មកដល់ចំណុចផ្លូវកាត់ទទឹងឬហៅថាផ្លូវកែង១៥០ ស្រាប់មានម៉ូតូម៉ាក ហុងដាវ៉េវ បើកបរពីលិចទៅកើតដោយក្មេងស្រីម្នាក់ បានជិះគេចម៉ូតូម៉ាកFZ បែរក្បាលទៅជើងស្របគ្នានិងអែបស្តាំដាច់បត់មកសំដៅទៅទិសខាងកើត ក៏ត្រូវម៉ូតូម៉ាក FZកៀរបណ្តាលឲ្យដួលទៅខាងឆ្វេងដៃ ហើយម៉ូតូគលើគ្នា ទើបបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាក FZរងរបួសបាក់ដៃខាងឆ្វេង និងក្រោកដើរទៅព្យាបាលនៅមន្ទីរពេទ្យលោកសង្ឃ រីឯម៉ូតូមានការខូចខាតអ្វីធ្ងន់ធ្ងរឡើយ ។

យោងតាមសម្តីក្មេងស្រីជិះម៉ូតូ ម៉ាកហុងដាវ៉េវ សេ១០០ បានបញ្ជាក់ថា ខ្លួនបានជិះគេចម៉ូតូ ស៊ុយសាគី FZ មែន ហើយម៉ូតូFZ ក៏មកបុកពីក្រោយ តែនាងមិនមានរងរបួសអ្វីឡើយ បែរជាអ្នកបុកគេហើយរងរបួសទៀត។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគរបាលបានធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដើម្បីធ្វើការដោះស្រាយនាពេលក្រោយ តាមនីតិវិធីច្បាប់ ៕

មតិយោបល់