ព័ត៌មានកីឡា

របួសប្រះឆ្អឹងស្មងជើងពេលប៉ះអគ្គិសនី បង្ខំឲ្យ សាយ ពិសិដ្ឋ ត្រូវសម្រាកយ៉ាងតិច២ខែ

ខ្សែការពារ សាយ ពិសិដ្ឋ របស់ក្លឹបបាល់ទាត់អគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវសម្រាកយ៉ាងតិចណាស់២ខែ ក្រោយប៉ះទង្គិចជាមួយប្រធានក្រុមអគ្គិសនី ជិន ជុំ ចំឆ្អឹងស្មងជើងដែលជារបួសចាស់ ក្នុងជំនួបស្មើគ្នា 0 – 0 កាលពីម្សិលមិញ នៅកីឡដ្ឋានខេត្តស្វាយរៀង។

តាមការបញ្ជាក់របស់ភរិយា អតីតប្រធានក្រុមជម្រើសជាតិរូបនេះ ឲ្យដឹងថា គ្រូពេទ្យតម្រូវឲ្យសម្រាក ២ ទៅ ៣ ខែ ព្រោះកន្លែងនេះជារបួសចាស់ ដែលត្រូវការជាសះស្បើយ១០០%ទើបអាចលេងវិញបាន។

គិតត្រឹមវត្តមាន២ប្រកួតរបស់ សាយ ពិសិដ្ឋ ក្រុមអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសោបបានជ័យជម្នះលើវេស្ទើនភ្នំពេញ ៤ – ០ និងបន្តស្មើអគ្គិសនី ០ – ០ ។ សប្តាហ៍ទី៣ ក្រុមដែលដឹកនាំដោយលោក ពាស សុធី នឹងធ្វើដំណើរទៅប៉ះ ភ្នំពេញក្រោន នៅទឹកដី RSN នាថ្ងៃទី ៥ ខែមីនាខាងមុខ។

មតិយោបល់