ចិន៖ថ្មីៗនេះដែរ មានស៊េរីរូបថត ជាច្រើនសន្លឹក ដែលត្រូវបានគេថតបាន ដោយប្រពន្ធរបស់បុរសម្នាក់ ចូលទៅវាយសង្គ្រប់ទៅលើស្រីកំណាន់ក៏ព្រោះតែរឿងប្រចណ្ឌ ធ្វើឲ្យអ្នកធ្វើដំណើរតាមផ្លូវ ចាប់អារម្មណ៍ ឈប់មើលយ៉ាងព្រោងព្រាត។
បើតាមប្រភពព័ត៌មាន ពីអ្នកលេងអនឡាញ បានឲ្យដឹងថា ហេតុការណ៍នេះដែរបានកើតឡើង នៅទីសំចត់រថយន្ត ក្រុង 404 ក្នុងទីក្រុង Chongqing ប្រទេសចិន ។ គូស្នេហ៍នេះដែរ បានកាន់ដៃគ្នា ដើរលើផ្លូវ សំចតរថយន្តក្រុង 404 រំពេចនោះស្រាប់តែ ស្រ្តីជាប្រពន្ធចូលទៅវាយសង្គ្រប់ ហែកអាវ ហែកខោ បញ្ចេញកេរ្តិ៍ខ្មាស់ ខ្មាស់អស់អ្នកដំណើរ ។
សាក្សីដែលនៅកន្លែងកើតហេតុ បាននិយាយថា បុរសរូបនេះបានរៀបការរួចរាល់ហើយ មុននឹងមកទំនាក់ទំនងស្រីផ្សេង ។ ទើបជួបហេតុការណ៍ខាងលើតែម្តង បើទោះប្តីខំជួយ ស្រីកំណាន់របស់ខ្លួនយ៉ាងណា ក៏មិនអាចទប់កំហឹងដ៏ពុះកញ្ជ្រោល វាយសង្គ្រប់ទៅលើ ស្រីកំណាន់បានឡើយ ដោយ វាយដោះអាវ ហែកខោ ហែកអាវ ស្រីកំណាន់នោះឡើងខ្មាស់គេ ។
មុននឹង ក្រោយហេតុការណ៍ គេមិនបានឃើញ ប៉ូលិស មកធ្វើអន្តាគមន៍ នោះទេ ៕
មតិយោបល់