ព័ត៌មានជាតិ

កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ យក​កែវ​ស្រា​ គប់​ទៅ​លើ​ជន​រង​គ្រោះ​ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​របួសធ្ងន់​ ក្នុង​ពិធី​មង្គលការ​

កណ្ដាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំង​ជំនាញ​ប៉ុស្តិ៍​ កំពុង​ស្រាវជ្រាវ​រក​ជនសង្ស័យ​ ដែល​យក​កែវ​ស្រា​គប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំ​សៀត​ថ្កា​ខាងស្ដាំ​ រង​របួសធ្ងន់​ ក្នុង​ពិធី​មង្គលការ​ ត្រង់ចំណុច​រោងការ​មុខ​ផ្ទះ​ឈ្មោះ​ អែម​ ភូមិ​ក្រោម​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ កាលពី​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​២៣​និង​៣០​នាទី​ ។​

​ជន​រង​គ្រោះ​ ឈ្មោះ​ ធឿ​ន​ សៀង​ហៃ​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ នៅ​ភូមិ​ក្រោម​ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្កណ្ដាល​ មុខរបរ​ កម្មករ​ រត់​តុ​ការ​ របួសធ្ងន់​ចំ​សៀតផ្កា​ខាងស្ដាំ​០១​កន្លែង​។​
​ជនសង្ស័យ​ ឈ្មោះ​ រិ​ន​ រ៉ា​ណូ​ ហៅ​ជ្រុ​យ​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ នៅ​ភូមិ​ព្រែក​តា​បែន​ ឃុំ​ព្រែក​អញ្ចាញ​ស្រុក​មុខកំពូល​ ខេត្តកណ្ដាល​ មុខរបរ​ ចាក់​មេត្រូ​តាម​រោងការ​និង​បុណ្យ​ (​គេចខ្លួន​)​។​

​វត្ថុ​តាង​ចាប់​យក​ ៖​ គ្មាន​

​តាម​ដំណើររឿង​ ៖​ នៅ​ថ្ងៃ​ទី​១២​ ខែមីនា​ ឆ្នាំ​២០២០​ នៅ​កន្លែង​កើតហេតុ​ បាន​ធ្វើ​ពិធី​មង្គលការ​ពេល​នោះ​ជនសង្ស័យ​ បាន​មក​ចាក់​មេក្រូ​កំដរ​ពិធី​មង្គលការ​ ចំណែក​ជន​រង​គ្រោះ ​បាន​មក​ធ្វើ​ជា​កម្មករ​រត់​តុ​បម្រើភ្ញៀវ​ក្នុង​ពិធី​មង្គលការ​ នោះ​ដែរ​។​ លុះដល់​ម៉ោង​២៣​និង​០០​នាទី​ ពិធី​មង្គលការ​បាន​ចប់​ហើយ​ ខាង​ចុងភៅ​បាន​រើ​ឥ​វ៉ា​ន់​ដើម្បី​យក​ទៅ​ផ្ទះ​វិញ​ ។​ ដោយឡែក​ជនសង្ស័យ​ និង​ជន​រង​គ្រោះ​បាន​នៅ​ផឹកស៊ី​ជាមួយ​គ្នា​ នៅ​ចំណុច​កើតហេតុ​ខាងលើ​ ក្នុង​ពេល​នោះ​ជន​រង​គ្រោះ​មាន​ភាព​ស្រវឹង​ខ្លាំង​ ហើយ​បាន​និយាយ​ឡូឡា​តែ​ម្នាក់ឯង​ ហើយ​ជនសង្ស័យ​បាន​ទៅ​ឃាត់​ជន​រង​គ្រោះ​កុំ​ឲ្យ​ មាត់​ឡូឡា​ទៀត​ ប៉ុន្តែ​ជន​រង​គ្រោះ​មិន​ស្ដាប់​ថែម​ទាំង​និយាយ​ពាក្យ​មិន​គប្បី​ទៅ​លើ​ ជនសង្ស័យ​ ភ្លាម​នោះ​ជនសង្ស័យ​ខឹង​ហើយ​បាន​យក​កែវ​ស្រា​ គប់​ទៅ​លើ​ជន​រង​គ្រោះ​ ចំ​សៀត​ថ្កា​ខាងស្ដាំ​មួយ​កែវ​ បណ្ដាល​ឲ្យ​បែក​ហូរ​ឈាម​យ៉ាង​ខ្លាំង​។​ ក្រោយ​ធ្វើ​សកម្មភាព​រួច​ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​។​ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​មិត្ត​ភ​ក្ក្រ​ និង​បងប្អូន​នាំ​យក​ទៅ​ព្យាបាល​ នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។​ ក្រោយ​ទទួល​បាន​ព័ត៌មាន​ខាងលើ​កម្លាំង​ប៉ុស្តិ៍​នគ​បាល​រដ្ឋបាល​ព្រែក​អញ្ចាញ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ស្វែងរក​ ជនសង្ស័យ​ រួម​ជាមួយ​ វត្ថុ​តាង​ ។​

​ករណី​នេះ​ប៉ុស្តិ៍​និង​ជំនាញ​កំពុង​បន្ត​ស្រាវជ្រាវ​ រក​ជនសង្ស័យ​និង​កសាង​សំណុំរឿង​ បន្ត​ចាត់ការ​តាម​នីតិវិធី​៕

មតិយោបល់