ព័ត៌មានសុខភាព

មិនគួរឲ្យជឿ! អ្នកជំងឺអេដស៍ដំបូងគេ៥នាក់ ដែលអាចរស់នៅដោយមិនបាច់ប្រើថ្នាំពន្យា

មនុស្សភាគច្រើន ដែលមានជំងឺអេដស៍ គឺត្រូវតែប្រើថ្នាំពន្យាជីវិត ដើម្បីការពារមេរោគកុំឲ្យវាយលុកសារពាង្គកាយ ហើយអាចរស់រាន្តមានជីវិតបន្ត។ ប៉ុន្តែជាលើកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រ ដែលក្រុមអ្នកជំនាញបានបង្ហាញឲ្យដឹងថា មានមនុស្ស៥នាក់ ដែលមានសុខភាពធម្មតា ហើយរស់នៅជាមួយជំងឺអេដស៍ ដោយមិនពឹងលើការប្រើថ្នាំពន្យាឡើយ។

យោងតាមអ្នកជំនាញ មនុស្សទាំង៥នាក់នេះ បានឈប់ប្រើថ្នាំពន្យាជីវិតក្នុងរយ:ពេល ២-៧ខែមកហើយ តែប្រព័ន្ធការពាររាងកាយរបស់ពួកគេ នៅតែមានសមត្ថភាពប្រឆាំងនឹងមេរោគអេដស៍បាន។ ការរកឃើញនេះក្រោយពេលអ្នកជំនាញនៅវិទ្យាស្ថាន IrsiCaixa AIDS Institute ប្រទេសអេស្ប៉ាញ បានប្រើប្រាស់ថ្នាំវ៉ាក់សាំងដែលបង្កើតដោយ សាកលវិទ្យាល័យ Oxford ទៅលើអ្នកជំងឺអេដស៍ ២៤នាក់។

លទ្ធផល អ្នកជំងឺស្ទើរតែទាំងអស់ នៅតែមានមេរោគអេដស៍ ហើយត្រូវតែបន្តប្រើថ្នាំពន្យាដដែល។ ប៉ុន្តែក្នុងចំណោមនោះ មានមនុស្ស៥នាក់ ដែលអាចរស់នៅបានទាំងសុខភាពល្អ ដោយមិនប្រើថ្នាំ។

លោកបណ្ឌិត Daniel Douek បានថ្លែងថា «លទ្ធផលនេះ គឺពិបាកវាយតម្លៃពីប្រសិទ្ធភាពនៃការប្រើថ្នាំពន្យាខ្លាំងណាស់» តែទោះជាយ៉ាងណា ក្រុមអ្នកជំនាញ នឹងបន្តតាមដានសុខភាពអ្នកជំងឺដែលមិនបានប្រើថ្នាំពន្យាបន្តទៀត៕

 

មតិយោបល់