ព័ត៌មានជាតិ

ជនសង័្សយចំនួន០៧នាក់ ត្រូវសមត្ថកិច្ចនគរបាលស្រុកភ្នំព្រឹក បង្រ្កាបឃាត់ខ្លួនក្នុងករណីគ្រឿងញៀន

បាត់ដំបងៈ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១១និង១០នាទី នៅចំណុចភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោប់របស់លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ និង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបួរ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក បានចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀនចំនួន០១ករណី ក្នុងបទល្មើសជាក់ស្តែង ។

ក្នុងកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ផន ស៊ន (ហៅសេង) ភេទប្រុស អាយុ ៣៧ ឆ្នាំ មានទីលំនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិច ពណ៌សថ្លាចំនួន០៤កញ្ចប់ សង្ស័យជាសារធាតុញៀន
-ទូរស័ព្ទដៃចំនួន០១គ្រឿង
-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
-ម៉ូតូពណ៌ខ្មៅ អត់អាវចំនួន០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពជនសង្ស័យ និងមានការអនុញ្ញាតពីឯឧតម្ត កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង កម្លាំងសមត្ថកិច្ចបានប្រតិបត្តិការបន្តវេលាម៉ោង១២និង ៥០នាទីថ្ងៃដដែល នៅចំណុចផ្ទះជួលស្ថិតនៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ក្នុងនោះបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ ស្រី០១នាក់បន្ថែមទៀតគឺ៖

១-ឈ្មោះ ធឿន សារឿន ភេទប្រុស អាយុ ២៤ ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
២-ឈ្មោះ ប៉ន និត ភេទស្រី អាយុ២ ២ ឆ្នាំ រស់នៅ ភូមិកំពង់រាប ឃុំសង្កែវា ស្រុកបវេល ខេត្តបាត់ដំបង ។
៣-ឈ្មោះ ខន សំណាង ភេទប្រុស អាយុ ១៩ ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-សម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
-ទូរស័ព្ទដៃចំនួន០១គ្រឿង ។

ឆ្លងតាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ធឿន សារឿន និងមានកាអនុញ្ញាតពីឯឧតម្ត កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់បង កម្លាំងសមត្ថកិច្ចបានបន្តប្រតិបត្តិការ វេលាម៉ោង១៣និង ១០នាទី នៅចំណុចតារាងបាល់ និងតាប៊ីយ៉ាស្ថិតនៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយបានឃាត់ ខ្លួនជនសង្ស័យចំនួន០៣នាក់បម្ថែមទៀតគឺ៖

១-ឈ្មោះ ឆោម វណ្ណេត ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិភ្នំប្រាំពីរ ឃុំបួរ ស្រុកភ្នំព្រឹកខេត្តបាត់ដំបង ។
២-ឈ្មោះ លីន សុខណា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិបួរ ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង
៣-ឈ្មោះ ឈិន កុសល់ ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅភូមិក្រួសក្រហម ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

វត្ថុតាងចាប់យកបានរួមមាន៖
-សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់