ព្រះសីហនុ: មានករណី ក្មេងស្រីតូចៗ ៧នាក់លង់ទឹកស្លាប់៥ សង្គ្រោះបាន២នាក់ ខណៈក្មេងៗទាំងនេះនាំគ្នាជិះទូកលេងក្នុងអូរ កាលពីម៉ោងប្រមាណជាង៩ ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ នៅក្រោយវត្តក្រោម ជាប់បឹងព្រែកទប់ជិតសណ្ឋាគារ ឆ្នេរឯករាជ្យ ក្នុងសង្កាត់៣។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្មេងស្រីទាំងនេះ
ទី១-ឈ្មោះ សិត ស្រីម៉ៅ អាយុ៦ឆ្នាំ
ទី២-ឈ្មោះ ពោល គា អាយុ១០ឆ្នាំ
ទី៣-ឈ្មោះ ហួរ ស្រីគឹម អាយុ៧ឆ្នាំ
ទី៤-ឈ្មោះ ច្រាំង ស៊ីអ៊ី អាយុ១៣ឆ្នាំ
ទី៥-ឈ្មោះ ជា សុខនឿន អាយុ៧ឆ្នាំ
ទី៦-ឈ្មោះ ម៉េង ស្រីនុច អាយុ៦ឆ្នាំ
ទី៧-ឈ្មោះ ហ៊ឹម ស្រីម៉ឺប អាយុ៧ឆ្នាំ
បច្ចុប្បន្នសាកសព ៥នាក់ កំពុងតម្កល់នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយពីរនាក់ទៀតត្រូវបានក្រុមគ្រួសារយកទៅផ្ទះ៕
https://youtu.be/zyogYz8-0wc
មតិយោបល់