ព័ត៌មានជាតិ

ផ្ទះស្តុកទំនិញមួយខ្នង ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ នៅខាងក្រោយផ្សារក្រចេះ

ក្រចេះ: កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ មានករណីអគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋមួយខ្នង នៅខាងក្រោយផ្សារក្រចេះ ភូមិដូនជ្រាំ សង្កាត់ក្រចេះ ក្រុង/ខេត្តក្រចេះ ។

ម្ចាស់ផ្ទះឈ្មោះ គីម ខៃឡា អាយុ ៥៥ឆ្នាំ ប្រពន្ធឈ្មោះ ពុជ ម៉ាលីន អាយុ ៤៥ឆ្នាំ ផ្ទះសងពីឈើប្រក់ក្បឿងថ្មពីក្រោម មានស្តុកទំនិញ ត្រូវបានឆាបឆេះគ្មានសល់។

មូលហេតុ៖ ត្រូវបានកំណត់ថា បណ្តាលមលពីទុស្សេចរន្តអគ្គិសនី។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សគ្រោះថ្នាក់ទេ ប្រើប្រាស់ទឹកអស់ ១៨រថយន្ត ៕

មតិយោបល់