Arsene Wenger ដែលនឹងផុតកុងត្រាជាមួយ Arsenal នៅរដូវក្ដៅខាងមុខ ត្រូវបានក្លឹបជាច្រើនកំពុងតែដាក់សំណើឱ្យលោកទៅដឹកនាំ ដោយក្នុងនោះក៏មានក្លឹបនៅប្រទេសចិនមួយចំនួនផងដែរ។
បើតាមការប្រភពពីប្រទេសចិនមក អ្នកចាត់ការរូបនេះបានបដិសេធសំណើធំមួយពីក្លឹបនៅចិន ពោលគឺទឹកប្រាក់៣០លានផោនក្នុងមួយឆ្នាំ ប៉ុន្តែលោក Wenger មិនព្រមទៅដឹកនាំទេ។ ខណៈដែលបុរសវ័យ៦៧ឆ្នាំរូបនេះ ចង់បន្ដនៅតំបន់អឺរ៉ុប មិនចង់ទៅដឹកនាំក្រុមនៅអាស៊ីឡើយ បើទោះជាទទួលបានប្រាក់ឈ្នួលច្រើនលើសលប់យ៉ាងណាក៏ដោយ។

តាបារាំង កំពុងដឹកនាំក្រុម Arsenal នេះ ទទួលបានតែ៨លានផោនប៉ុណ្ណោះក្នុង១ឆ្នាំ ត្បិតអីប្រាក់តម្លៃឈ្នួលនេះទាបខ្លាំងមែនទែន បើធៀបទៅនឹងសំណើរបស់ក្លឹបនៅចិន។ យ៉ាងណាមិញ លោក Wenger ធ្លាប់បានបញ្ជាក់ថាអាជីពដឹកនាំក្រុមបាល់ទាត់របស់លោកគឺកើតចេញពីចិត្ត មិនមែនដើម្បីទទួលបានប្រាក់ឈ្នួលច្រើននោះទេ។
ចំពោះអនាគតរបស់លោកវិញ ក្លឹប Arsenal នៅមិនទាន់ប្រកាសថាបន្ដឬយ៉ាងណានោះទេ បើទោះជាវានឹងផុតកុងត្រានៅរដូវក្ដៅខាងមុខនេះក៏ដោយ៕
មតិយោបល់