ព័ត៌មានជាតិ

បញ្ជូនខ្លួនមេកន្ទុយលេខទៅតុលាការ

ភ្នំពេញៈ សមត្ថកិច្ចនគរបាលខណ្ឌមានជ័យ នៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានបញ្ជូនស្ត្រីជាមេកន្ទុយលេខម្នាក់ទៅកាន់តុលាការក្រុងភ្នំពេញដើម្បីចាត់ការតាមនីតិវិធី។

ស្ត្រីជនសង្ស័យមានឈ្មោះ កែវ មុន្នី ភេទស្រីអាយុ ៤៥ឆ្នាំ ទីលំនៅផ្ទះលេខ១៩ ផ្លូវលេខ៤ ក្រុមទី១៤ ភូមិទួរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ស្ត្រីសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានកាលពីរសៀលថ្ងៃទី២៧ ខែកុម្ភៈឆ្នាំ ២០១៧ ម្សិលមិញ ដោយដកហូតបាននូវសម្ភារៈមួយចំនួនរួមមាន៖ តុកត់ឆ្នោតចំនួន១ ក្រដាសកត់ឆ្នោតវៀតណាមមួយចំនួន ម៉ាស៊ីនតូច ថតចម្លងក្រដាសឆ្នោតចំនួន ១គ្រឿង ម៉ាស៊ីនព្រីនចំនួន ១គ្រឿង ម៉ាស៊ីនថតចម្លងក្រដាស A4 ចំនួន ១គ្រឿង និងលុយខ្មែរចំនួន ១,០៥០,០០០រៀល៕

https://youtu.be/CV93itLjplQ

មតិយោបល់