ព័ត៌មានជាតិ

ដាច់ភ្លើងពីផ្សារច្បារអំពៅ ដល់វត្តចំពុះក្អែក

ភ្នំពេញ: អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះថា នៅថ្ងៃទី១១ ខែវិច្ឆិកានេះ វេលាម៉ោង២៖៤៤នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ ( GS2-F3A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនស្ថិតនៅតាមបណ្តោយផ្លូវ៣៦៩ ចាប់ពីខាងត្បូងផ្សារច្បារអំពៅ រហូតដល់វត្តចំពុះក្អែក សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យ៉ាងណា មូលហេតុនៃការដាច់ចរន្តអគ្គិសនីនៅពេលនេះ នៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែក្រុមការងារបច្ចេកទេស កំពុងស្វែងរកកំហូច ដើម្បីជួសជុល និងភ្ជាប់ចរន្តឲ្យអតិថិជន ឆាប់មានចរន្តអគ្គិសនីឡើងវិញ៕

edc

មតិយោបល់