កីឡាការិនីសញ្ជាតិរុស្ស៊ី Nadia Petrova បានឆ្ពោះដំណើរចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី ២ នៅក្នុងព្រឹត្តិការណ៍ WTA Tour ក្នុងឆ្នាំ ២០១២ នេះ ដោយធ្វើឲ្យ កីឡាការិនីលំដាប់ទី ៨ Sam Stosur ស្គាល់ទឹកភ្នែក នៅក្នុងកម្មវិធី Pan Pacific Open ដែលជាកម្មវិធីធ្វើឡើងនៅក្នុងប្រទេសជប៉ុន។
នៅថ្ងៃវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កីឡាការិនី Nadia Petrova បានវាយរាប់ពិន្ទុលើកីឡាការិនីអូស្ត្រាលី Stosur ដោយពិន្ទុ 2-0 ពោលគ្រាប់បាល់ 6-4 និង 6-2 ដោយប្រើពេលវេលា ១ ម៉ោងនិង ៤២ នាទី ដែលជ័យជម្នៈមួយយ៉ាងត្រចះត្រចង់ដើម្បីកក់កៅអី វគ្គផ្តាច់ព្រ័ត្រ ជួបជាមួយនឹងកីឡាការិនីប៉ូឡូញ Agnieszka Radwanska៕
មតិយោបល់