ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តបាឡែនមួយគ្រឿង បើកបុកម៉ូតូ៣គ្រឿង ហើយជ្រុលឡើងទៅប៉ះនិងសំណង់អាគារក្បែរផ្លូវនៅឆ្នេរឯករាជ្យទៀត ។
ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងជិត៤កន្លះល្ងាចថ្ងៃទី២មេសាឆ្នាំ២០១៦ នៅម្ដុំផ្លូវឆ្នេរឯករាជ្យហៅ (ឆ្នេរ៧ជាន់)ក្នុងសង្កាត់លេខ៣ក្រុងព្រះសីហនុ ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានប្រាប់ postnew ថា គ្រោះថ្នាក់ចរាចរណ៍រថយន្តបាឡែន ពាក់ស្លាកលេខ 2A-6080 ក្រុងព្រះសីហនុ ពណ៌ទឹកប្រាក់ បុកជាមួយម៉ូតូ៣គ្រឿង បណ្ដាលឲ្យមនុស្ស២នាក់ខាងភាគីខាងម៉ូតូរងរបួសធ្ងន់ធ្ងរ ក្នុងនោះបុរសម្នាក់បាក់ដៃបាក់ជើង និងស្ត្រីម្នាក់សន្លប់បាត់ស្មារតី
។ ចំណែកជនបរទេសម្នាក់ទៀត ជាភាគីខាងម៉ូតូដែរនោះមិនមានរងរបួសធ្ងន់ធ្ងរដូចបុរសនិងស្ត្រីខ្មែរទាំង២នាក់នោះទេ ។
ក្រោយពីកើតហេតុ ជនបង្កគ្រោះថ្នាក់ បើកបររថយន្ត បានរត់គេចខ្លួនបាត់ភ្លាមៗផងដែរ ។ បច្ចុប្បន្នសមត្ថកិច្ច កំពុងស្រាវជ្រាវរកម្ចាស់ រថយន្ដមកដោះស្រាយតាមផ្លូវច្បាប់ ៕
មតិយោបល់