ព័ត៌មានជាតិ

វិទ្យាល័យកំពង់ត្របែក ព្រៃវែង ហាម គ្រូនិងសិស្សជិត២០០០នាក់ មិនឲ្យចូលរួមស្លៀកពាក់ខ្មៅ

ព្រៃវែង: នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២១០៦នេះ វេលាម៉ោង៨ព្រឹក នៅវិទ្យាល័យកំពង់ត្របែក បានធ្វេីការផ្សព្វផ្សាយផែនការលេខ៨១៩ ស-ជ-ណ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២១០៦។

ពិធីនេះដឹកនាំដោយ លោក ភោគ បូរី មេឃំុប្រាសាទ, លោក មាស បុប្ផា នាយកកំពង់ត្របែកព្រៃវែង, លោក នង ចាន់ ប្រធានគោលដៅទី ២ប្រចាំឃំុប្រាសាទ និងលោក វ៉ា សាមុត នាយប៉ុស្តិ៍ ដែលមានអ្នកចូលរួម ដូចជាលោកគ្រូ-អ្នកគ្រូចំនួន ៨៥នាក់ ស្រី២៣នាក់ និងសិស្សានុសិស្សចំនួន ១៥៦៣នាក់ស្រី៧៤២នាក់។

ខ្លឹមសារផ្សព្វផ្សាយក្នុងពិធីនេះ ទី១-ផ្សព្វផ្សាយសេចក្តីប្រកាសពត៌មានរបស់ក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា។ ទី២-ផ្សព្វផ្សាយលិខិតជំរាប លេខ៨១៩ ស-ជ-ណ ចុះថ្ងៃទី៨ ខែឧសភា ឆ្នាំ២១០៦ របស់ក្រសួងមហាផ្ទៃ ស្តីពីយុទ្ធនាការណ៍ស្លៀកពាក់ខ្មៅ។ ទី៣-ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវ
គោក, គ្រឿងញៀន និងក្មេងទំនេីង៕

photo_2016-05-11_12-21-52 (2) photo_2016-05-11_12-21-52 photo_2016-05-11_12-21-50 photo_2016-05-11_12-21-53

មតិយោបល់