ព័ត៌មានជាតិ

លោក វន់ ពៅ ត្រូវបាននគរបាលកោះហៅសួរនាំ បន្ទាប់ពីយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ”

ភ្នំពេញៈ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA លោក វន ពៅ ត្រូវបានប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ចេញលិខិតកោះហៅសួរនាំផ្ទាល់ខ្លួន។

ការកោះហៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចប្រព័ន្ធនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានចូលរួមយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” ឬ “BlackMonday” ក្នុងគោលបំណងទាមទារឱ្យមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគជប ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្ន ក្រោយការចោទប្រកាន់របស់អង្គភាពប្រឆាំងអំពើពុករលួយ ពាក់ព័ន្ធរឿងអាស្រូវស្នេហាក្រៅឆាករបស់នាងខុម ចាន់តារ៉ាទី ហៅស្រីមុំ និងប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។

ចំណែកឯអ្នកឃ្លាំមើលជនបរទេស២នាក់របស់អង្គការលីកាដូ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃច័ន្ទ ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក៏ត្រូវបានកោះហៅជាថ្មីឱ្យទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ជាថ្មី ដើម្បីសួរនាំបន្ថែមទៀត៕

photo_2016-05-11_13-28-35

មតិយោបល់