ព័ត៌មានជាតិ

ចិន សន្យាជួយគណបក្ស ខ្មែររួបរួមជាតិ នូវបច្ចេកទេស សម្ភារ និងបណ្តុះបណ្តាល ធនធានមនុស្ស

(រាជធានីភ្នំពេញ)៖ ប្រធានគណបក្សខ្មែរ រួបរួមជាតិ លោក ញឹក ប៊ុនឆៃ បានអះអាងថា មិត្តចិន បានសន្យាជួយគណបក្សខ្មែររួបរួមជាតិ លើការបណ្តុះបណ្តាលធនធានមនុស្ស សម្ភារៈ បច្ចេកទេស និងបទពិសោធន៍ បន្ទាប់ពីគណបក្សមួយនេះ ទើបតែបានបង្កើតថ្មី ក្នុងរយៈពេលប្រមាណជាង ២ខែ កន្លងមកនេះ ដើម្បីអាចចូលរួមប្រកួតប្រជែង ជាមួយគណបក្សនយោបាយ ដទៃទៀត ក្នុងការស្វែងរកការគាំទ្រ ក្នុងការបោះឆ្នោត ឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុខនេះ។

ការអះអាងរបស់ប្រធានគណបក្សរូបនេះ បានធ្វើឡើង នៅក្រោយពិធីបង្សុកូល រំលឹកវិញ្ញាណក្ខន្ធអ្នកស្នេហាជាតិ ដែលបានតស៊ូលះបង់ ពលីជីវិត កាលក្នុងសម័យសង្គ្រាម នាបូជនីយដ្ឋានអ្នកប្រជាធិបតេយ្យ នាថ្ងៃទី១០ មេសាឆ្នាំ២០១៦ ដែលស្ថិតនៅក្នុង វត្តចំបក់មាស សង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។

លោក ញឹក ប៊ុនឆៃ បានអះអាងទៀតថា រដ្ឋមន្ត្រីក្រសួងទំនាក់នងអន្តរជាតិនៃបជ្ឈឹមបក្សកុំម្មុយនីស្តចិន លោក សុង តាវ (Song Tao) បានសន្យាបន្តគាំទ្រ និងជួយជ្រោមជ្រែង គណបក្សខ្មែររួបរួមជាតិ ក្នុងនាមជាមិត្ត ដែលស្គាល់ និងរាប់អានគ្នាជាយូមកហើយ ពោល គឺតាំងពីនៅគណបក្សចាស់មកម៉្លេះ ឲ្យទទួលបានលទ្ធផលល្អប្រសើរ ម៉្យាងទៀតដោយសារមើលឃើញថា ពីជំហរគណបក្សខ្មែររួបរួមជាតិ មានទិសដៅ ដើម្បីបង្រួបបង្រួមជាតិខ្មែរ តែមួយ។

លោក បញ្ជាក់ថា រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិនៃមជ្ឈឹមបក្សកុម្មយនីស្តចិន នឹងជួយបណ្តុះបណ្តាលធនធានមនុស្សរបស់គណបក្សខ្មែររួបរួមជាតិ ឲ្យមានភាពរឹងមាំ តាមរយៈបញ្ជូនយុវជន និងថ្នាក់ដឹកនាំវ័យក្មេង ឲ្យទៅដកស្រង់បទពិសោធន៍ ជំនាញ និងចំណេះដឹងបន្ថែម នៅប្រទេសចិន ដោយផ្ទាល់តែម្តង។ លើសពីនោះ គណបក្សកុម្មុយនីស្តចិន ក៏នឹងផ្តល់ជូនគណបក្សខ្មែររួបរួមជាតិ នូវបច្ចេកទេស និងសម្ភារៈការិយាល័យមួយ ផងដែរ។

គួរបញ្ជាក់ថា ការប្រកាសផ្តល់ការបណ្តុះបណ្តាល និងជំនួយសម្ភារៈការិយាល័យ ដល់គណបក្សខ្មែររួបរួមជាតិនេះ គឺបានធ្វើឡើង នៅក្នុងជំនួបទ្វេភាគី រវាងគណៈប្រតិភូនៃគណបក្សកកុម្មុយនីស្តចិន និងថ្នាក់ដឹកនាំគណបក្សខ្មែររួបរួមជាតិ នៅសណ្ឋាគារអ៊ិនធើខន កាលពីរសៀលថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ៕

photo_2016-04-10_14-56-17 photo_2016-04-10_14-56-29 photo_2016-04-10_14-57-24

មតិយោបល់