ព័ត៌មានជាតិ

រថយន្តកុងទុន័រ ចង់បត់ចូលផែស្ងួតសូងួន បែរជាបុកម៉ូតូឌុបមួយគ្រឿងរងរបួសធ្ងន់

ភ្នំពេញ: រថយន្តកុងន័របើកបុកម៉ូតូវ៉េវ ចំពីចំហៀងបណ្តាលឱ្យ អ្នកជិះម៉ូតូរងរបួសធ្ងន់ខណៈកុងទុន័របត់ស្តាំបំណងចូលផែស្ងួតសូងួន។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣និង១០នាទី រសៀលថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧នេះ ស្ថិតតាមបណ្តោយផ្លូវវេងស្រេងទល់មុខផែស្ងួតសូងួន ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តបង្ករ មានពណ៌ ក្រហមក្បាលឆ្នូតខៀវ ពាក់ស្លាកលេខព្រះសីហនុ3A-0670 និងមានអក្សរសំគាល់ថា K.K.H logistics។ ចំណែកម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្តាល 1C- 9318 បើកបរដោយឈ្មោះ ង៉ែត សារ៉ាវុទ្ធី អាយុ៣៦ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។

ប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញម៉ូតូ និងរថយន្តកុងទុន័រខាងលើបើកតាមបណ្តោយផ្លូវវេងស្រេងស្របទិសគ្នា ទិសដៅពីកើតទៅលិច ដោយម៉ូតូនៅខាងស្តាំរថយន្ត លុះមកដល់ទល់មុខផែស្ងួតសូងួន រថយន្តកុងទុន័រ បានបត់ស្តាំបំណងចូលផែស្ងួតសូងួន ក៏បុកម៉ូតូវ៉េវពីចំហៀខាងឆ្វេង បណ្តាលឱ្យដួល សង្ស័យបាក់ជើងហើយត្រូវបានយកទៅសង្គ្រោះនៅមន្ទីពេទ្យក្បែរនោះ។ ចំណែកម៉ូតូ និងរថយន្តត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង និងចុងក្រោយភាគីខាងរថយន្តសុខចិត្តសងថ្លៃខូចខាតម៉ូតូ និងចេញថ្លៃព្យាបាលជនរងគ្រោះដើម្បីបញ្ចប់រឿង៕

មតិយោបល់