ព័ត៌មានជាតិ

ជនសង្ស័យចំនួន៩នាក់ លែងល្បែងស៊ីសង ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: កាលពីថ្ងៃទី១១ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៤ និង ២០នាទី ស្ថិតភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន៩នាក់ពាក់ព័ន្ធករណីល្បែងស៊ីសង ។

ជនសង្ស័យចំនួន០៩នាក់រួមមាន៖
១/ឈ្មោះ សែម យី ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល។
២/ឈ្មោះ ធី ថា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៣/ឈ្មោះ ឈឹម វន ភេទស្រី អាយុ ៣៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៤/ឈ្មោះ ម៉េង សោភី ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
៥/ឈ្មោះ រី ម៉ៅ ភេទស្រី អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី មានទីលំនៅភូមិព្រែកស្លែង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
៦/ឈ្មោះ វ៉ិច ស្រូយ ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិធំ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
៧/ឈ្មោះ ហេង សុភាព ភេទស្រី អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មការនី មានទីលំនៅភូមិពាមសាលា ឃុំស្អាងភ្នំ ស្រុកស្អាងខេត្តកណ្តាល។
៨/ឈ្មោះ ត្រាយ គីមហៃ ភេទស្រី អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិទួលក្រូច ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។
៩/ឈ្មោះ ចាន់ វ៉េត ភេទស្រី អាយុ ៥៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិកំពង់ពោធិ៍ត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល។

វត្ថុតាងចាប់យក៖
– បៀរចំនួន០២ហ៊ូ (១០៤សន្លឹក)
– ប្រាក់រៀលចំនួន ២៥៧,៥០០៛។
-ម៉ូតូ០៦គ្រឿង ៖
ម៉ាក ស៊ុយស៊ូគីស្មាសវី សេ១១០ ពណ៌ ក្រហម-ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1E-8306
ម៉ាក ហុងដាគុបជ្រុង សេ៩០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1T-5286
ម៉ាក ហុងដាគុបជ្រុង សេ៥០ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1J-5286
ម៉ាក ហុងដាគុបមូល សេ៩០ ពណ៌ខៀវ ពាក់ផ្លាកលេខ កណ្តាល 1M-8167
ម៉ាក ហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ កណ្តាល 1T-9035
ម៉ាក ហុងដាគុបមូល សេ៥០ ពណ៌សំបកឪឡឹក គ្មានផ្លាកលេខ ។

ដំណើររឿង៖ កាលពីពេលវេលាកើតហេតុ មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ចថា មានគេលេងល្បែងស៊ីសង (លេងបៀរ)ត្រង់ចំណុចខាងលើ ។ ក្រោយពីទទួលបានព័ត៌មាននេះភ្លាម កម្លាំងអន្តរាគមន៌ស្រុកស្អាង សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍ព្រែកគយ ចុះដល់កន្លែងទីតាំង ធ្វើការឃាត់ខ្លួនជនសង្ស័យទាំងអស់ រួមនឹងវត្ថុតាងដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់