ព្រះសីហនុ: នៅវេលាម៉ោង០២និង៣០នាទី រសៀលទីថ្ងៃទី០១ ខែមិនា ឆ្នាំ២០១៧នេះ កម្លាំងការិយាល័យបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធទៅនឹងករណីហិង្សា ទៅលើអ្នកកាន់កាប់អចលនវត្ថុស្របច្បាប់ កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចពយតាមូង ដែលស្ថិតនៅក្នុងភូមិ០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។
ការចុះឃាត់ខ្លួនធ្វើឡើង យោងទៅតាមពាក្យបណ្តឹងពីជនរងគ្រោះ ឈ្មោះ ឡឹក លក្ខិណា ភេទស្រី អាយុ៥២ឆ្នាំ មុខរបរអាជីវករ មានទីលំនៅបច្ចុប្បន្នក្រុមទី១៧ ភូមិ០៣ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ ។ រីឯជនសង្ស័យចំនួន៣នាក់ មានឈ្មោះដូចខាងក្រោម៖
ទី១-ឈ្មោះ ពេជ្យ រក្សា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅភូមិចេក ឃុំដូង ស្រុកបាទី ខេត្តតាកែវ។
ទី២-ឈ្មោះ ក្រឹម ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបររត់ម៉ូតូឌុប បច្ចុប្បន្នរស់នៅក្រុមទី០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ។
ទី៣-ឈ្មោះ ក្រឹម គង្គា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្នរស់នៅក្រុមទី០៤ សង្កាត់លេខ០៤ ក្រុង-ខេត្តព្រះសីហនុ៕
មតិយោបល់