ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ៣ខ្នងគិតជាទឹកប្រាក់រាប់ម៉ឺនដុល្លារ នៅខេត្តប៉ៃលិន

ប៉ៃលិនៈ យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគហគិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
នៅវេលា ម៉ោង ១៨:២០ នាទី រសៀល ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ មានករណីភ្លើងឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយ មួយ កន្លែង ដែល ស្ថិត នៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីអគ្គិភ័យខាងលើនេះបណ្តាលឲ្យឆេះផ្ទះចំនួន០៣ខ្នង ដំបូលស័ង្គសី ខូចខាត ទាំងស្រុង។
+ ម្ចាស់ផ្ទះទី១ ឈ្មោះ ឈីម ស្រីធំ ភេទ ស្រី អាយុ ២១ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅ ភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ ម្ចាស់ផ្ទះទី២ ឈ្មោះ សុខ ឆាយហេង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ ទេព ឌីណា ភេទ ប្រុស អាយុ ៥១ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ មូលហេតុ: បណ្តាលមកពីផ្ទុះសេខែ្សរភ្លើង។
+ ការខូចខាត៖
– ផ្ទះចំនួន ០៣ខ្នង (ខូចខាតទាំងស្រុង)
– ផ្ទះទី១ ទំហំ ៦x២០ មែត្រ
– ផ្ទះទី២ និងផ្ទះទី៣ទំហំ ០៤x២០ មែត្រ
– លុយដុល្លារសរុបចំនួន ២៧៥០០ ដុល្លារ
– លុយរៀលចំនួន ៣០០០០០ រៀល
– លុយបាតចំនួន ៣៥០០០ បាត
– ស្រាបៀរចំនួន ៨០ កេះ
– ភួយចំនួន ១០ ឈុត
– ទូរស័ព្ទ ១១ ប្រូ ០១ គ្រឿង
– ខ្សែដៃផ្លាកទីនចំនួន ០៩ជី និងមាសចំនួន ០១ជី ។
+ កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិនដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ភ្លាមៗនោះ បានឲ្យចេញរថយន្តចំនួន ០២គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត អគ្គិភ័យ ត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល។

ប៉ៃលិនៈ យោងតាមផេករបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគហគិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
នៅវេលា ម៉ោង ១៨:២០ នាទី រសៀល ថ្ងៃ ទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ មានករណីភ្លើងឆេះផ្ទះលក់អីវ៉ាន់ចាបហ៊ួយ មួយ កន្លែង ដែល ស្ថិត នៅចំណុច ភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ករណីអគ្គិភ័យខាងលើនេះបណ្តាលឲ្យឆេះផ្ទះចំនួន០៣ខ្នង ដំបូលស័ង្គសី ខូចខាត ទាំងស្រុង។
+ ម្ចាស់ផ្ទះទី១ ឈ្មោះ ឈីម ស្រីធំ ភេទ ស្រី អាយុ ២១ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅ ភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ ម្ចាស់ផ្ទះទី២ ឈ្មោះ សុខ ឆាយហេង ភេទ ប្រុស អាយុ ៤៣ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ ម្ចាស់ផ្ទះទី៣ ឈ្មោះ ទេព ឌីណា ភេទ ប្រុស អាយុ ៥១ ឆ្នាំ មានទី លំនៅ បច្ចុប្បន្ន រស់នៅភូមិ ផ្សា រព្រំ ឃុំ ស្ទឹងកាច់ ស្រុក សាលាក្រៅ ខេត្ត ប៉ៃលិន។
+ មូលហេតុ: បណ្តាលមកពីផ្ទុះសេខែ្សរភ្លើង។
+ ការខូចខាត៖
– ផ្ទះចំនួន ០៣ខ្នង (ខូចខាតទាំងស្រុង)
– ផ្ទះទី១ ទំហំ ៦x២០ មែត្រ
– ផ្ទះទី២ និងផ្ទះទី៣ទំហំ ០៤x២០ មែត្រ
– លុយដុល្លារសរុបចំនួន ២៧៥០០ ដុល្លារ
– លុយរៀលចំនួន ៣០០០០០ រៀល
– លុយបាតចំនួន ៣៥០០០ បាត
– ស្រាបៀរចំនួន ៨០ កេះ
– ភួយចំនួន ១០ ឈុត
– ទូរស័ព្ទ ១១ ប្រូ ០១ គ្រឿង
– ខ្សែដៃផ្លាកទីនចំនួន ០៩ជី និងមាសចំនួន ០១ជី ។
+ កងកម្លាំងការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាន នគរបាល ខេត្តប៉ៃលិនដឹកនាំកម្លាំង ដោយលោក វរសេនីយ៍ទោ យ៉ន ជេដ្ឋា ស្នងការរងទទួលផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យ ភ្លាមៗនោះ បានឲ្យចេញរថយន្តចំនួន ០២គ្រឿង សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ស្រុកសាលាក្រៅ កម្លាំងប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ ដោយប្រើប្រាស់ទឹកអស់ចំនួន ០២រថយន្ត អគ្គិភ័យ ត្រូវបានពន្លត់ចប់នៅវេលាម៉ោង ១៩និង៣០នាទី ថ្ងៃខែឆ្នាំដដែល៕

 

មតិយោបល់