ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋចាប់បានហើយនាំគ្នាវាយអស់ចិត្តទើបប្រគល់ឲ្យនគរបាលប៉ុស្ត៏ទឹកល្អក់២ ។
សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ បន្ទាប់ពីជនសង្ស័យរូបនោះបានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃ១គ្រឿង ពីនារីម្នាក់បានសម្រេច ។
ហេតុការណ៍នេះបាន កើតឡើងកាលពីវេលាម៉ោង ២និង១០នាទី ថ្ងៃទី២ ខែមិនា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ ១៨២ កែងនិងផ្លូវលេខ ២១១ សង្កាត់ វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានប្រាប់អោយដឹងថា ជនសង្ស័យ មានឈ្មោះ រ៉ា វុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះនៅម្ដុំអរិយក្សត្រ ខេត្តកណ្ដោល ។ រីឯនារីរងគ្រោះឈ្មោះ កុយ ឌួងវរល័ក្ខ ភេទស្រីអាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ ៩៣ សង្កាត់ គោកឃ្លៀង សង្កាត់ ភ្នំពេញថ្មី ខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។
បើតាមប្រភពព័ត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូចេញមកផ្ទះ ។ ខណៈពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងម៉ាកស្តុបពីពណ៍ក្រហមសេរី២០១២ អត់ចាំស្លាកលេខស្របទិសគ្នា មកពីក្រោយក៏ធ្វើសកម្មភាព ឆក់ទូរសព្ទដៃអាយហ្វូនហ្វាយមួយគ្រឿងពីនារីរងគ្រោះបានសម្រេច ។ ភ្លាមៗនោះក៏ត្រូវបានអ្នកធ្វើដំណើរតាមផ្លូវ និងជនរងគ្រោះដេញតាមពីក្រោយរហូតដល់ផ្លូវលេខ២៥៧ កែងនិងផ្លូវលេខ ១៤៦ ក្នុងសង្កាត់ ទឹកល្អក់២ ខណ្ឌ ទួលគោក ធ្វើអោយក្រុមជនសង្ស័យភ័យបណ្តាលអោយដួលម៉ូតូក៏ត្រូវប្រជាពលរដ្ឋដេញចាប់បានម្នាក់ ។ ខណៈនោះនគរបាលប៉ុស្តិ៍ទឹកល្អក់២ បានមកដល់ក៏បាន នាំខ្លួនជនសង្ស័យខាងលើទៅប៉ុស្តិ៍ ។ ចំណែកជនសង្ស័យម្នាក់ទៀត លើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកប៉ុស្តិ៍ទឹកល្អក់២ប្រគល់អោយទៅសមត្ថកិច្ចខណ្ឌ៧មករានាំមកឃុំខ្លួន
បណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕




មតិយោបល់